• Banner Banner Banner Banner Banner Banner
  • Arsenal យល់ព្រមលើតម្លៃខ្លួន៥០លានផោន ដើម្បីទិញ Ben White ពី Brighton
    បាល់ទាត់អន្តរជាតិ 3 months ago 213 Views

    បរទេស៖ ក្លិប Arsenal បាន​យល់​ព្រម​លើ​ការ​ផ្ទេរ​មួយ​ដើម្បី​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ខ្សែ​ការ​ពារ​ Ben White របស់​ក្លិប Brighton សម្រាប់​តម្លៃ​ខ្លួន​៥០​លានផោន (ស្មើ​នឹង​៦៩​លានដុល្លារ​អាមេរិក)​។ Sky Sports News បាន​ចេញផ្សាយ​ថា ក្លិប Arsenal ត្រូវ​បានច្រានចោល​​លើ​សំណើ​ដែលមានតម្លៃខ្លួន​៤០លានផោន កាលពី​ខែមិថុនា ខណៈ​ដែល​ការ​ដាក់​សំណើ​ក្នុងតម្លៃ​ខ្លួន​៤៧​លានផោន ត្រូវបាន​ច្រាន​ចោលម្តង​ទៀត​។

    ប៉ុន្តែ ការ​ពិភាក្សា​នានា នៅ​តែ​បន្ត​រហូត​ដល់​ខែ​កក្កដា ខណៈ​ដែល​ក្លិប​​ទាំង២​ដែល​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League ហាក់​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា ទៅលើ​ការផ្ទេរ​មួយ​ដែលនឹង​តម្រូវ​ឲ្យ​ក្លិប Brighton ទទួល​បាន​តម្លៃខ្លួន​៥០​លានផោន ពី​ការ​ទូ​ទាត់​ជា​ប្រព័ន្ធ​មួយ ដោយ​មិនមានការ​បូក​បន្ថែម​ប្រាក់​ឧបត្ថម​នានា​ឡើយ​។ White ​បាន​ចំណាយ​ពេល​ក្នុងនាម​ជា​កីឡាករ​កម្ចី​ជាច្រើន​ពី Brighton ក្នុងនោះ​រាប់​បញ្ចូល​ទាំង​នៅ​ជាមួយនឹងក្លិប Leeds ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩-២០២០​។ ទម្រង់លេង​របស់ White សម្រាប់ក្លិប Leeds បាន​ទាក់ទាញ​ក្លិប​ធំ​ៗ​ជាច្រើន និង​បាន​ធ្វើ​ឲ្យ Brighton ផ្តល់​កុង​ត្រា​ថ្មី​រយៈពេល​៤​ឆ្នាំ​ដល់​រូប​គេ កាលពី​រដូវកាលមុន​។

    កិច្ច​សន្យា​ថ្មី​នេះ ធ្វើ​​ឲ្យ​ក្លិប Brighton ស្ថិត​ក្នុង​ទី​តាំងចរចា​ដ៏រឹងមាំនៅ​រដូវក្តៅនេះ ហើយគេ​បានយល់​ឃើញ​ថា ពួកគេ​បាន​ច្រាន​ចោលសំណើ​ដេញថ្លៃ​២លើក​ពី Arsenal មុន​ពេល​ឈាន​ដល់ការ​ព្រម​ព្រៀង​គ្នា​ក្នុង​ចំណោម​ការ​ចាប់អារម្មណ៍​ពីក្លិប​ជាច្រើន​ផ្សេង​ទៀត​​ក្នុង Premier League​៕

     

    ប្រភព​ព័ត៌​មាន៖ Sky Sports

  • Loading...
  • Recent Posts