• គ្រូបង្វឹក ឡុង វិបុល ប្រកាសកាត់កាល កីឡាករ ឡុង សំណាង ដែលជាប្អូនប្រុស
    ប្រដាល់ក្នុងស្រុក 2 weeks ago 32930 Views

    គ្រូ​បង្វឹក​ប្រដាល់​គុនខ្មែរ លោក ឡុង វិបុល ​របស់​​ក្លិប​ប្រដាល់​វិបុល​ដារិទ្ធិខណ្ឌ​ពោធិ៍​សែន​ជ័យ នៃ​​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃអាទិត្យ បាន​​បង្ហោះ​​ព័ត៌​មាន​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើលមួយ នៅ​លើ​ផេចហ្វេសប៊ុក​របស់​ខ្លួន គឺ​លោក​បាន​ប្រកាស​កាត់​កាល​កីឡាករ ឡុង សំណាង ដែល​ជា​សិស្ស និង​ជា​ប្អូន​ប្រុស​របស់​លោក ហើយ​គ្រូ​បង្វឹក​រូបនេះ ក៏​សូម​មិន​ទទួល​ខុស​ត្រូវ ចំពោះ​​រឿង​ហេតុ ដែល​បាន​កើត​មាន ឬ ឡុង សំណាង បាន​ប្រព្រឹត្តទៀត​នោះ​ដែរ។

    ជាមួយ​ការ​សរសេរ​រៀប​រាប់​យ៉ាង​វែង​អន្លាយ (យើងសូមកែ​សម្រួល​ខ្លះ) ​នោះ លោក ឡុង វិបុល ចង់​ប្រាប់​​ថា កីឡាករ ឡុង សំណាង ដែល​ជា​សិស្ស និង​ប្អូន​បង្កើត​របស់​លោក ឥឡូវ​នេះ ​បាន​សុំ​​ចេញ​ពី​ក្លិប​ប្រដាល់​វិបុល​ដារិទ្ធិ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ ហើយ​​​កីឡាករ​រូបនេះ បាន​បង្ហោះ​ថា «លាហើយ ប្រដាល់គុនខ្មែរ និង ជា​ក្មេង ​ឬ​កូន​កំព្រា»។

    ចំពោះការ​សម្រេច​ចាក​ចេញ​របស់​កីឡាករ ឡុង សំណាង នេះ លោក ឡុង វិបុល បាន​បញ្ជាក់​ទៅ​អ្នក​ ដែល​បាន​ស្គាល់ ឡុង សំណាង ថា៖ ​«បើ​មាន​រឿង​អ៊ី ​កើត​ឡើង ចំពោះ​កូន​សិស្ស​ ឬ​ប្អូន​មួយ​នេះ (ឡុង សំណាង) ខាង​ក្លិប ​និង​បងម្នាក់នេះ ​មិន​ទទួល​ខុស​ត្រូវ​ឡើយ ហើយ​ខ្ញុំ​សូម​ផ្តាំ​ទៅ​កូន​សិស្ស​ទាំង​អស់ ដែល​ធ្លាប់​ហ្វឹក​ហាត់​ជុំ និង​ហូប​អាហារ​ស្នាក់​នៅ​រួម​គ្នា សូម​កុំ​យក​គំរូ​តាម​ ឡុង សំណាង ​ឱ្យ​សោះ ពីព្រោះ​អត់​ល្អ​ទេ​។ ខ្ញុំ​ក៏​សូម​ផ្តាំ​ទៅ​អ្នក ​ដែល​យក​ (ឡុង សំណាង) ទៅ​នៅ​ជាមួយ​នោះ សូម​ដក​ខ្លួន​ចេញ​ទៅ ដើម្បី​កុំ​ឱ្យ​មាន​រឿង​ពាក់​ព័ន្ធ​​ដល់​ខ្លួន»។

    «កាល​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ ដំបូង មិន​ទាន់​ស្គាល់​អ៊ីសោះ និយាយ​អប់រំ​ណែនាំ​ស្តាប់ ដល់​ពេល​បាន​ស្គាល់​មិត្ត​ភក្តិ​ច្រើន ​និយាយ​មិន​បាន​ទេ គេ (ឡុង សំណាង)​ថា ​រស់​នៅ​ជាមួយ​គ្រូ ឬ​បង ​គ្មានទេ សេរីភាព​ដើរ​លេង​កម្សាន្ត​សប្បាយៗ​ជា​ក្រុម…ខ្ញុំ​នឹក​ឃើញថា​ ជា​ប្អូន​ទើប​ខំ​យក​មក​ពី​ខេត្ត​រតនគិរី មក​រស់​នៅ​ភ្នំពេញ ដើម្បី​បាន​ហ្វឹក​ហាត់​ និង​ធ្វើ​ការងារ នឹងគេ ប៉ុន្តែ​ទី​បំផុត​ក៏​បែក​ឆ្វេង​ និយាយ​មិន​ស្តាប់»។

    ​ខ្ញុំ​សូម​ជូន​ទៅ​តាម​ដំណើរ ម៉ូតូ​១​គ្រឿង និង​ថវិកា​មួយ​ចំនួន កាល​មក​ពី​ខេត្ត​មាន​តែ​ខ្លួន​ប្រាណ និង​ពង​ក្ត​បី​ទេ ដល់​ទៅ​វិញ​មាន​ទាំង​សម្ភារ និងថវិកា ហើយ​ថា​ពិបាក​រស់​នៅ​ទៀត វ័យ​នៅ​ក្មេង​ណាស់​អាយុ​ទើប​តែ​២០​ឆ្នាំ​ទេ សូម​ផ្តាំ​ថា កុំ​យក​អនាគត​ទៅ​បំផ្លាញ​ចោលអ៊ីណា។

    លោក​បាន​បន្ថែម​ថា៖​ «ខ្ញុំ​សូម​និយាយ ​កុំថា​ឡើយ​មាន​បង​ប្អូន​តែ​២នាក់​នេះ​ តែ​បើប្អូន​ចិត្ត​ដាច់ គឺ​ក្នុង​នាម​ខ្ញុំ​ជា​គ្រូ​ និង​បង​ ក៏​ត្រូវ​តែ​កាត់​ចិត្ត​ដាច់​ដែរ។ ខ្ញុំ​សូម​ទោស​ដល់​ខ្មោច​ម្តាយ​ខ្ញុំ​ផង។ ខ្ញុំ​ជួយ​ចិញ្ចឹម​អ្នក​ដទៃ ​ប្រដែរ​ប្រដៅ​បាន​ ដល់​ពេល​ប្អូន​ខ្លួន​ឯង និយាយ​មិន​ស្តាប់​ទេ បើ​សិន​រូបគេ​គិត​ថា ទៅ​រស់​នៅ​កន្លែង​ផ្សេង​ល្អ ជូន​តាម​ដំណើរ ហើយ​ខ្ញុំ​ក៏​សូម​ប្រកាស​រក​កូន​សិស្ស​បន្ថែម​ទៀត​ចំនួន​១០នាក់​ ជា​ជំហាន​ទី​ ១ តែត្រូវ​មាន​ការ​តស៊ូ ​នៅ​ក្នុង​ក្លិប ​ហ្វឹក​ហាត់​ប្រចាំ​ថ្ងៃ​ផង​ ហេតុ​នេះសូម​អាណា​ព្យាបាល ​មក​បំពេញ​ឯកសារ​តម្កល់​នៅ​ក្នុង​ក្លិប​ផង ស្នាក់​នៅ​ហូប​អាហារ​ជុំគ្នា និង​ចូលរួម​ប្រកួត​ នៅ​តាម​កម្មវិធី​នាៗ​ របស់TV ក្នុង​រាជ​ធានី​ភ្នំពេញ​ផង​»៕

    ថ្ងៃ​នេះ ខ្ញុំបាទ ឡុង វិបុល ជាគ្រូ​បង្ហាត់ នៅ​ក្នុង​ក្លិប​ប្រដាល់ វិបុល ដារិទ្ធិ ខណ្ឌពោធិ៍សែនជ័យ នៃ​សមាគម​អង្គភាព កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ ។ ខ្ញុំ​សូម​ប្រកាស​ជូន​ព័ត៍មាន​ថា ( ឡុង សំណាង កាល​ពីមុន​ជា​កូន​សិស្ស និងជា​ប្អូន​ផង ឥឡូវ​នេះ​រូបគេ​សូម​ចេញ​ពី​ក្លិប គេ​បាន​បង្ហើសថាលាហើយ ប្រដាល់គុន ខ្មែរ និង ជា​ក្មេង​ឬ​កូន​កំព្រា) ខ្ញុំ​សូម​និយាយ​ថា​ បើ​មាន​រឿង​អ៊ី​កើត​ឡើង ចំពោះ​កូន​សិស្ស​ឬ​ប្អូន​មួយ​នេះ ខាង​ក្លិប​និង​បង​មិន​ទទួល​ខុស​ត្រូវ​ឡើយ ហើយ​ខ្ញុំ​សូម​ផ្តាំ​ទៅ​កូន​សិស្ស​ទាំង​អស់ ដែល​ធ្លាប់​ហ្វឹក​ហាត់​ជុំ និង​ហូប​អាហារ​ស្នាក់​នៅ​រួម​គ្នា សូម​កុំ​យក​គំរូ​តាម​សិស្ស​ឬ​ប្អូន​មួយ​នេះ​ឱ្យ​សោះ ពីព្រោះ​អត់​ល្អ​ទេ​ណា ហើយ​ក៏​សូម​ផ្តាំ​ទៅ​អ្នក​ដែល​យក​ទៅ​នៅ​ជាមួយ​នោះ សូម​ដក​ខ្លួន​ចេញ​ផង កុំ​ឱ្យ​មាន​រឿង​ពាក់​ព័ន្ធ​ជាមួយ​ឱ្យ​សោះ កូន​សិស្ស​ដែល​យក​ទៅ​នៅ​ជាមួយ​ណា> ។ កាល​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ ដំបូង មិន​ទាន់​ស្គាល់​អ៊ីសោះ និយាយ​អប់រំ​ណែនាំ​ស្តាប់ ដល់ ពេល​បាន​ស្គាល់​មិត្ត​ភក្តិ​ច្រើន​និយាយ​មិន​បាន​ទេ គេ​ថា​រស់​នៅ​ជាមួយ​គ្រូ ឬ​បង​គ្មានទេ សេរីភាព​ដើរ​លេង​កម្សាន្ត​សប្បាយៗៗៗ​ជា​ក្រុម មក​រស់​នៅ​ជាមួយ​គ្រូ និងបង

    ក្នុង​១​ខែ​អាច​រក​ថវិកា​បាន​ច្រើន​ណាស់ គឺ​ទាំង​ធ្វើ​ការងារ​និង​ឡើង​ប្រកួត​ផង​គឺ​បាន (575$ ដុល្លា ហើយ​សំខាន់​បំផុត​នោះ​បាយ​ទឹក​ភ្លើង​កន្លែង​ស្នាក់​នៅ​ខាង​ក្លិប​ជា​អ្នក​ចេញ​ទាំង​អស់) ខ្ញុំ​នឹក​ឃើញថា​កូន​សិស្ស ឬ​ប្អូន​សូម​មក​នៅ​ហ្វឹក​ហាត់​និង​ធ្វើ​ការងារ ខំ​យក​មក​ពី​ខេត្ត​រតនគិរី មក​រស់​នៅ​ភ្នំពេញ និង​គេ ទី​បំផុត​ក៏​បែក​ឆ្វេង​និយាយ​មិន​ស្តាប់​ខ្ញុំ​សូម​ជូន​ទៅ​តាម​ដំណើរ ម៉ូតូ​១​គ្រឿង និង​ថវិកា​មួយ​ចំនួន កាល​មក​ពី​ខេត្ត​មាន​តែ​ខ្លួន​ប្រាណ និង​ពង​ក្ត​បី​ទេ ដល់​ទៅ​វិញ​មាន​ទាំង​សម្ភារ និងថវិកា ហើយ​ថា​ពិបាក​រស់​នៅ​ទៀត វ័យ​នៅ​ក្មេង​ណាស់​អាយុ​ទើប​តែ​២០​ឆ្នាំ​ទេ សូម​ផ្តាំ​ថា កុំ​យក​អនាគត​ទៅ​បំផ្លាញ​ចោលអ៊ីណា។ ខ្ញុំ​សូម​និយាយ​កុំថា​ឡើយ​មាន​បង​ប្អូន​តែ​២ នាក់​នេះ​ទេ បើ​សិន​ជា​សិស្ស និង​ប្អូន​ចិត្ត​ដាច់ ក្នុង​នាម​ខ្ញុំ​ជា​គ្រូ​និង​បង​ផង ក៏​ត្រូវ​តែ​កាត់​ចិត្ត​ដាច់​ដែល ។ ខ្ញុំ​សូម​ទោស​ដល់​ខ្មោច​ម្តាយ​ខ្ញុំ​ផង ខ្ញុំ​ជួយ​ចិញ្ចឹម​អ្នក​ដទៃ​ប្រដែរ​ប្រដៅ​បាន​ ដល់​ពេល​ប្អូន​ខ្លួន​ឯង និយាយ​មិន​ស្តាប់​ទេ បើ​សិន​រូបគេ​គិត​ថា ទៅ​រស់​នៅ​កន្លែង​ផ្សេង​ល្អ ជូន​តាម​ដំណើរ។ ខ្ញុំ​សូម​អរគុណ ហើយ​ខ្ញុំ​ក៏​សូម​ប្រកាស​រក​កូន​សិស្ស​បន្ថែម​ទៀត​ចំនួន​10 នាក់​ជា​ជំហាន​ទី​១ ត្រូវ​មាន​ការ​តស៊ូ​នៅ​ក្នុង​ក្លឹប​ហ្វឹក​ហាត់​ប្រចាំ​ថ្ងៃ​ផង​ដែល សូម​អាណា​ព្យាបាល​មក​បំពេញ​ឯកសារ​តំកល់​នៅ​ក្នុង​ក្លឹប​ផង ស្នាក់​នៅ​ហូប​អាហារ​ជុំគ្នា និង​ចូលរួម​ប្រកួត​នៅ​តាម​កម្មវិធី​នាៗ​របស់TV ក្នុង​រាជ​ធានី​ភ្នំពេញ​ផង​ដែល ។

  • Loading...
  • Recent Posts