• Banner Banner Banner Banner Banner Banner
  • Juventus កំពុងសម្លឹងមើលខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ក្លឹប Man City
    បាល់ទាត់អន្តរជាតិ 11 months ago 3110 Views

    បរទេស៖ ក្លឹប Juventus ត្រូវបានគេរាយការណ៍ថាមានបំណងចង់នាំយកខ្សែប្រយុទ្ធឆ្នើម Gabriel Jesus ទៅកាន់ទឹកដី Turin នៅរដូវក្តៅនេះ។

    Gabriel Jesus, Manchester City open to a loan

    ខ្សែប្រយុទ្ធសញ្ជាតិប្រេសុីលរូបនេះបានផ្ទេរមកកាន់ទឹកដី Etihad តាំងតែពីឆ្នាំ២០១៧ដោយអាចរកបាន៨២គ្រាប់ និង៣៤ Assists ក្នុងការបង្ហាញខ្លួនចំនួន១៩៥ប្រកួត។ ខ្សែប្រយុទ្ធអន្តរជាតិប្រេសុីលរូបនេះទំនងជាអាចនឹងចាកចេញពីក្លឹប Man City នៅរដូវក្តៅនេះ បន្ទាប់ពីលោក Pep Guardiola មានបំណងចង់នាំយកខ្សែប្រយុទ្ធមកបន្ថែមទៀត ខណៈត្រូវបានគេជឿជាក់ថា Jesus អាចនឹងបាត់បង់កៅអីរបស់ខ្លួនបន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធថ្មី។

    Gabriel Jesus can use tournament quirk to provoke Man City rethink - Simon  Bajkowski - Manchester Evening News

    បើយោងតាមគេហទំព័រ Tuttosport បានឱ្យដឹងថាប្រធានក្លឹប Juventus បានជួបប្រជុំគ្នាកាលពីថ្ងៃសៅរ៍ដើម្បីពិភាក្សាពីគោលដៅផ្ទេររបស់ពួកគេ ហើយនឹងសំរេចថា Jesus គឺជាគោលដៅចំបងរបស់ពួកគេ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts