• ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ត្រូវលើកពេលទៅធ្វើនៅឆ្នាំ២០២២
    កីឡាផ្សេងៗ 3 weeks ago 54 Views

    ការ​ប្រកួតស៊ីហ្គេម លើកទី​៣១ នៅប្រទេស​វៀតណាម ដែល​គ្រោង​ធ្វើ​នៅ​ចុងឆ្នាំ​២០២១​នេះ ​មិនអាច​ធ្វើ​ទៅ​បាន ​តាមកាលកំណើតនោះទេ គឺ​ត្រូវ​បាន​ម្ចាស់​ផ្ទះ​វៀតណាម ធ្វើការ​សម្រេច​ជា​ចុង​ក្រោយ ដោយ​លើកពេលទៅធ្វើនៅ​ឆ្នាំ​២០២២​វិញ។

    ការ​សម្រេច​លើក​ពេលការ​ប្រកួតស៊ីហ្គេម ជា​លើកដំបូង ដែល​ត្រូវ​ធ្វើ​នៅ​ប្រទេស​វៀតណាម​នេះ គឺ​បាន​កើតមាន​ឡើង ដោយសារ​វិបត្តិ​នៃជំងឺកូវីដ​១៩ ជាសកល​លោក ហើយតាម​ការប្រជុំ​តាម​ ZOOM អនឡាញ កាលពី​រសៀលម៉ោង​៣​ថ្ងៃព្រហស្បតិ៍នេះ តំណាង​ប្រទេស​ភាគ​ច្រើន នៅ​ក្នុងតំបន់អាស៊ាន រួមទាំង​គណៈកម្មាធិការ​អូឡាំពិក​វៀតណាម បាន​ធ្វើការ​សម្រេច និងឯក​ភាព លើក​ព្រឹត្តិការណ៍​ដ៏​ធំ និងសំខាន់ នៅ​ក្នុងតំបន់​អាស៊ាន មួយនេះ ទៅ​ធ្វើនៅ​ឆ្នាំ​ក្រោយ​វិញ។

    ​តាម​លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា ដែលបាន​ចូល​រួមប្រជុំ​ជាមួយតំណាង​ប្រទេស​ទាំង​១១ តាម ZOOM កាលពី​រសៀល​ថ្ងៃ​នេះ បាន​បញ្ជាក់ថា ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម ត្រូវបាន​សម្រេច​ជាឯកច្ឆន្ទ​ថា មិន​ត្រូវ​ធ្វើ​នៅ​ឆ្នាំ​នេះ ទៅ​តាមកាលកំណត់មុន​នោះ​ទេ គឺ​ត្រូវ​លើក​ពេល ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២២​វិញ។

    តាម​រយៈកិច្ច​ប្រជុំ​នោះ ប្រទេស​ចំនួន​១០ រួមទាំង​គណៈកម្មាធិការ​អូឡាំពិក​វៀតណាម បាន​ឯក​ភាពថា នឹង​លើក​យក​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ នេះ នៅ​ចុងខែមេសា និង​ដើម​ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែ​ប្រទេស​ហ្វីលីពីន បានស្នើសុំ​ឱ្យមានការ​សម្របសម្រួល ដោយសារខែឧសភា ​ចំពេល​ថ្ងៃខែបោះឆ្នោតសកល​​របស់ប្រទេស​ហ្វីលីន។

    តែ​ទោះបីជា​យ៉ាងណា ប្រទេស​ចំនួន​១០ និង អូឡាំពិកវៀតណាម បាន​សម្រេច និងឯក​ភាព​ថា ត្រូវ​ធ្វើ​នៅ​ដើមខែមេសា និង​ចុងខែឧសភា នេះ​ហើយ ហេតុនេះម្ចាស់​ផ្ទះវៀតណាម អាច​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២១ នៅខែឧសភា ​ឆ្នាំ​២០២២បាន ប៉ុន្តែអូឡាំពិក​វៀតណាម ត្រូវស្នើ​សុំអនុម័ត និងកំណត់ថ្ងៃច្បាស់លាស់ ពីរដ្ឋាភិបាលវៀតណាម ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការ​បញ្ជាក់របស់​លោក វ៉ាត់ ចំរើន៕

  • Loading...
  • Recent Posts