• គ្រូបង្វឹកឆែក រំពឹងទុកថា នឹងជួបភាពស្វិតស្វាញពេលប៉ះស្កុតឡេន នៅថ្ងៃបើកឆាក រាត្រីនេះ
    បាល់ទាត់អន្តរជាតិ 2 months ago 158 Views

    បរទេស៖ លោក Jaroslav Silhavy គ្រូបង្វឹកនៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​សា​ធារណ​រដ្ឋ​ឆែក កំពុង​តែ​រំពឹង​ទុក​ពីការប្រកួត​​បើក​ឆាក​ដ៏​ស្វិត​ស្វាញ​​ជា​មួយនឹងក្រុម​ជម្រើស​ជាតិ​ស្កុត​ឡេន ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ ក្រោយពី​​បាន​អវត្ត​មាន​ពេល​ក្រុម​ខ្លួន​ប៉ះ​ជាមួយនឹង​ស្កុត​ឡេន​​ដល់​ទៅ​២លើក​កាលពីឆ្នាំ​​មុន ដោយ​សារ​តែ​ការ​ផ្ទុះ​ការ​ឆ្លង​រាត​ត្បាត​នៃ​វីរុស​កូវីដ ១៩​។

     

    អតីត​ខ្សែ​ការ​ពារ​រូបនេះ ដែល​បាន​ដឹក​នាំក្រុម​ជម្រើស​ជាតិ​ឆែក កាលពី​ខែកញ្ញា ឆ្នាំ​២០១៨​នោះ បាន​ឲ្យដឹងថា៖ «ខ្ញុំ​បានឃើញ​ការ​ប្រកួត​មុន​ៗ​តែលើ​កញ្ចក់​ទូរ​ទស្សន៍​ប៉ុណ្ណោះ​»​។ ក្នុង​ការ​ប្រកួត​ Nations League កាលពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​ សា​ធារណ​រដ្ឋ​ឆែក បាន​រង​បរា​ជ័យ​ក្នុង​លទ្ធផល ២-១ លើ​ទឹកដីខ្លួន​ឯង ក្រោមស្នា​ដៃក្រុម​ដែល​ទើប​តែ​បាន​ប្រមូល​ផ្តុំ​ថ្មី​ៗ ក្រោយពី​ក្រុមឈុត​ធំ​របស់​ស្កុត​​ឡេន បាន​ធ្វើ​ចត្តាលីស័ក ដោយ​សារ​តែ​បុគ្គ​លិក​២នាក់ បាន​ឆ្លង​វីរុស​។ រយៈពេល​១​ឆ្នាំក្រោយមក ឆែក បាន​បន្ត​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ១-០ នា​កីឡដ្ឋាន Hampden Park ខណៈ​ដែលលោក Silhavy បាន​អវត្ត​មាន​ដោយសារ​តែ​ការ​ឆ្លង​វីរុស​ម្តង​ទៀត​។

    នៅមុន​ពេល​ការ​ប្រកួត​នៅកីឡដ្ឋាន Hampden នា​រាត្រីនេះ គ្រូបង្វឹក​វ័យ​៥៩​ឆ្នាំ​រូបនេះ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «ខ្ញុំ​ជឿជាក់​ថា យើងនឹង​ប្រើប្រាស់​បទពិសោធ​នេះ ដើម្បីផ្តួលក្រុម​ជម្រើស​ជាតិស្កុត​ឡេន​។ យើង​ហាក់​ដូច​ជាភិត​ភ័យ​បន្តិច ប៉ុន្តែ ខ្ញុំ​គិត​ថា វា​ជា​រឿង​ធម្មតា​ចំពោះ​បញ្ហា​ដែលយើង​ជួប​ប្រទះ»​៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts