• គ្រូបង្វឹកអេស្ប៉ាញ ថា មិនត្រូវមានលេសឡើយ បើផ្តួលក្រុមស៊ុយអែត មិនបាន នៅរាត្រីនេះ
    បាល់ទាត់អន្តរជាតិ 2 months ago 520 Views

    បរទេស៖ លោក Luis Enrique បាន​និយាយ​ចំ​ៗ​ថា ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ «​នឹង​គ្មាន​លេស​ឡើយ» ក្នុង​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០២០ បើ​ទោះ​បី​ការ​តេស្ត​រកវីរុស​កូវីដ ១៩ បាន​ធ្វើ​ឲ្យ​ការ​ត្រៀម​ខ្លួន​របស់​ពួកគេមាន​បញ្ហា​សម្រាប់ការ​ប្រកួត​បើកឆាក​នៃ​ពូល E ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត នៅ​រាត្រីនេះ ក៏ដោយ​។

    ខ្សែ​ការ​ពារ Sergio Busquets ប្រធានក្រុម​នៃក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ នៅ​តែ​​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែកក្នុង​ផ្ទះ​របស់​គេ ស្រប​ពេល​​ដែលខ្សែ​ការ​ពារ Diego Llorente ទើប​តែ​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ចូល​រួម​ជាមួយនឹងក្រុម​វិញ កាលពីថ្ងៃ​សៅរ៍ ក្រោយពី​​បាន​ទទួល​​លទ្ធ​ផល​អវិជ្ជ​មាន​ចំនួន​៤លើក​ជាប់​ៗគ្នា​។ ផែនការ​របស់​លោក Luis Enrique បាន​ជួប​ភាព​រង្គោះ​រង្គើរ​កាលីពសប្តាហ៍​មុន ដោយ​សារ​តែក្រុម​អេ​ស្ប៉ាញ បាន​ធ្វើ​ការ​ហ្វឹកហាត់​ជាលក្ខខណៈ​ឯក​ជន ហើយ​ការ​ប្រកួត​មិត្ត​ភាព​ចុងក្រោយ​របស់​ពួក​គេ​ជាមួយនឹង​លីទុយ​អានី ត្រូវ​បាន​​បញ្ជូន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាយុក្រោម​២១​ឆ្នាំ ជា​អ្នក​រ៉ាប់​រង​ជំនួស​វិញ​។ សមា​ជិក​ក្រុម​ទាំង​អស់​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ជួប​ជុំ​គ្នា​វិញ កាលពីថ្ងៃ​សៅរ៍ នៅ​លើ​ទីលាន​ហ្វឹកហាត់​របស់​គេនៅ Las Rozas ក្នុង​ទីក្រុង​ម៉ា​ឌ្រីដ ហើយ​កាលពីថ្ងៃ​អាទិត្យ ពួក​គេ​បាន​ហ្វឹកហាត់​រួម​គ្នា​នៅ​កីឡដ្ឋាន La Cartuja ក្នុង​ទីក្រុង Seville ដែល​ជា​កន្លែង​ពួកគេ​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត​​។

    លោក Luis Enrique បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​​មានកាល​ពីថ្ងៃ​អាទិត្យ​ថា៖ «ប្រហែល​ជា​១​ឆ្នាំមុន ខ្ញុំ​បាន​និយាយ​ទៅកាន់​កីឡាករ និង​បាន​ប្រាប់​ពួកគេ​ថា យើង​នឹង​មាន​ផែន​ការ​លេង​យ៉ាង​ច្បាស់លាស់​។ ប៉ុន្តែ ពេល​នេះ យើង​ត្រូវ​តែ​ផ្លាស់ប្តូរ​បន្តិច​។ ពិត​ណាស់​ នេះ​គឺ​ជា​សប្តាហ៍​ដ៏​តាន​តឹង ប៉ុន្តែ គ្មាន​ការ​តវ៉ា និង​លេស​អ្វីឡើយ​»​៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts