• ហូឡង់ និងអង់គ្លេស ឈ្នះថ្ងៃបើកឆាកដូចគ្នា ខណៈដាណឺម៉ាក បញ្ជាក់ថា Eriksen គាំងបេះដូង (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 2 months ago 543 Views

    បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស និង​ហូ​ឡង់ បាន​ចាប់​ផ្តើម​យុទ្ធនា​ការ​ប្រជែង​ពាន Euro 2020 របស់​ពួកគេ​ជា​មួយ​នឹង​ជ័យ​ជម្នះដូចគ្នា ខណៈ​ដែល​ពួក​គេ​បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិក្រូ​អាស៊ី ១-០ និង​អ៊ុយ​ក្រែន ៣-២ រៀង​ៗ​ខ្លួន​កាលពីថ្ងៃ​អាទិត្យ​។

    ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​គ្រូ​ពេទ្យ​របស់ដាណឺម៉ាក បាន​បញ្ជាក់​ថា តារាឆ្នើម Christian Eriksen បាន​ជួប​បញ្ហា​គាំង​បេះ​ដូង និង​បាន​ដាច់​ដង្ហើម​ទៅហើយ នៅមុន​​ពេល​ត្រូវ​បាន​គេ​ជួយ​ឲ្យ​មាន​ចល​នា​បេះ​ដូង​ឡើង​វិញ​។ ខ្សែ​ប្រយុទ្ធ Raheem Sterling បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​នា​កីឡដ្ឋាន Wembley ខណៈ​ដែ​ល​អង់គ្លេស បាន​ទទួល​ជ័យ​ជម្នះ​ក្នុងការ​ប្រកួត​បើកឆាក​របស់​ខ្លួន​នៃ​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ជើង​ឯក​​អឺ​រ៉ុប ជាលើក​ដំបូង ក្នុង​ចំណោម​ការ​ប្រកួត​១០​លើក​។ ប៉ុន្តែ ការ​ចាប់​អារម្មណ៍​ផ្សេង​ៗ​នៅលើ​ទីលាន​ប្រកួត បាន​ធ្លាក់​ទៅលើ​ហេតុ​ការណ៍​ដ៏​រន្ធត់​នៅកីឡដ្ឋាន Parken ក្នុង​ទីក្រុង Copenhagen រយៈពេល​១​ថ្ងៃ​មុន​នេះ​។

    តារា​ឆ្នើម Eriksen របស់​ក្លិប Inter Milan បាន​ដួល​សន្លប់​ភ្លាម​ៗ នៅនាទី ទី​៤៣ អំឡុង​ពេលនៃ​ការ​ប្រកួត​ពូល B របស់​ដា​ណឺ​ម៉ាក ជាមួយនឹង​ហ្វាំង​ឡង់ ដោយ​បាន​ដួលគ្មាន​កំរើក​សោះ ខណៈ​ដែល​ក្រុម​គ្រូពេទ្យ​បាន​ព្យា​យាម​ធ្វើ​ចល​នា​បេះ​ដូង​សង្គ្រោះ​បឋម ហើយ​អ្នក​គាំទ្រ​បាន​មើល​ដោយក្តី​រន្ធត់​។

    In scary scene at Euro 2020, Eriksen collapses on the field

    លោក Morten Boesen សមា​ជិក​ក្រុម​គ្រូពេទ្យ​ដាណឺ​ម៉ាក បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​ថា៖ «រូប​គេ​បាន​ដាច់​ខ្យល់​ទៅ​ហើយ ហើយ​យើង​បាន​ធ្វើ​ចល​នាបេះ​ដូង​ឡើង​វិញ ហើយ​នោះគឺ​ជា​បញ្ហា​គាំង​បេះ​ដូង​តែម្តង​»​៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts