• Cancelo ធ្វើតេស្ត៏វិជ្ជមានកូវីត-១៩ ខណៈជំនួយវិញដោយអតីតកីឡាករ Man Utd ម្នាក់
    បាល់ទាត់អន្តរជាតិ 2 months ago 506 Views

    បរទេស៖ ខ្សែការពារ Joao Cancelo របស់ក្រុមមេឃខៀវ Man. City នឹងខកខានបង្ហាញខ្លួនចូលលេង​សម្រាប់ព្រឹត្ត​ការណ៏​ប្រកួត​ពានរង្វាន់ Euro ឆ្នាំ ២០២០ សម្រាប់ជម្រើសជាតិព័រទុយហ្កាល់បន្ទាប់ពីបានធ្វើតេស្តិ៍វិជ្ជមានមេរោគកូវីត-១៩ ។ដូច្នេះ​ខ្សែការពារស្លាបស្តាំ Diogo Dalot របស់ក្រុមបិសាចក្រហម Man. Utd  ដែលបានចំណាយពេលមួយ​រដូវកាលលេង​ក្នុងលក្ខណ្ឌខ្ចីជើងនៅក្លិប AC Milan និងត្រូវចូលជំនួសតំណែង Cancelo នាពេលនេះ។

    João Cancelo positive for Covid and replaced in Portugal squad by Dalot |  Portugal | The Guardian

    ព្រឹត្តិការណ៏ប្រកួត Euro ២០២០ ដែលត្រូវបានពន្យាយពេល១ឆ្នាំនិងបានចាប់ប្រកួតបើកឆាកចាប់តាំងពីថ្ងៃទី ១១មិថុនា​កន្លងទៅ ខនៈ ព័រទុយហ្កាល់នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃអង្គារជាមួយ ហុងគ្រី ខណៈម្ចាស់ជើងឯកទ្វីបអឺរ៉ុបក៏និង​ត្រូវ​ជួប​ប្រកួត​ជាមួយគូសត្រូវចាស់គឺក្រុមមាន់គកបារាំងមុនពេលជួបឥន្រ្ទីយ៏ដែកអាឡឺម៉ង់ ក្នុងពូល F ផងដែរ។

    Official: Dalot called up by Portugal to replace COVID-positive Cancelo at  Euros

    យ៉ាងណាមិញDalot ក៏បានបង្ហាញខ្លួនសម្រាប់ក្រុម ជម្រើសជាតិព័រទុយហ្គាល់ដែលបរាជ័យការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប សម្រាប់យុវជនក្រោមអាយុ២១ឆ្នាំដែលត្រូវបានផ្តួលដោយអាឡឺម៉ង់នៅវគ្គផ្តាច់ព្រ័ត្រកាលពីសប្តាហ៍មុនផងដែរ៕

     

    ប្រភពព័ត៍មាន៖ Metro

  • Loading...
  • Recent Posts