• Shaw និងChilwellខកខានបង្ហាញខ្លួនជម្រើសដំបូងពេលអង់គ្លេសប៉ះក្រូអាត
    Euro 2020 | បាល់ទាត់អន្តរជាតិ 2 months ago 650 Views

    ខ្សែការពារស្លាបឆ្វេងទាំងពីររូបគឺ Luke Shaw និង Ben Chilwell នឹងត្រូវខកខាន បង្ហាញខ្លួន ចូលលេងជម្រើស១១នាក់ ដំបូង សម្រាប់អង់គ្លេសក្នុងការ ប្រកួតជាមួយក្រូអាត ខណៈគ្រូបង្វឹកលោក Gareth Southgate រំពឹងថានឹងដាក់អោយ Kieran Trippier លេងនៅតួនាទី របស់ពួកគេទាំង ពីរក្នុងការប្រកួតបើកឆាកព្រឹត្តិការណ៏ Euro ២០២០ របស់អង់គ្លេស នៅវេលាម៉ោង៨យប់នេះ។
    កីឡាករក្រុមAtletico Madrid ដែលធ្លាប់លេងតួនាទីនៅតំបន់ការពារស្លាបខាងស្តាំជានិច្ចជាកាលនោះ និង ត្រូវបានគេរំពឹងថានឹងទទួលបានការគាំទ្រ ជាមួយមិត្តរួមជាតិ Tyrone Mings, John Stones និង Kyle Walkerផងដែរ ។

    មួយវិញទៀតប្រធានក្រុមAston Villa គឺខ្សែបម្រើឆ្នើម Jack Grealish ក៏ត្រូវបានដាក់អោយ នៅលេង ជាកីឡាករបម្រុង បីទោះបីជារូបគេបានបង្ហាញទម្រង់លេង ល្អសម្រាប់ការប្រកួតការ ប្រកួត កម្តៅ សាច់ដុំអោយតោកំណាចអង់គ្លេសមុនការប្រកួតព្រឹត្តិការណ៏Euro ២០២០នេះយ៉ាងណាក៏ដោយ។


    រីឯខ្សែបម្រើKalvin Phillips របស់ក្រុមLeeds Utd និងត្រៀមចាប់ផ្តើមជម្រើស១១នាកដំបូង ជាមួយ Declan Rice របស់ ក្រុមWest Ham និង Mason Mount របស់ក្រុមតោខៀវChelsea ។សម្រាប់ខ្សែប្រយុទ្ធវិញគឺមិនមានអ្វី ភ្ញាក់ផ្អើលទេសម្រាប់វត្តមានខ្សែប្រយុទ្ធ Harry Kane របស់ Tottenham ជាមួយនិងការគាំទ្រពីខ្សែបម្រើប្រយុទ្ធស្លាបRaheem Sterling និង Phil Foden របស់ក្រុម Manchester Cityនោះ ។
    ប្រភព:Dailymail Sport

  • Loading...
  • Recent Posts