• Juventus សម្លឹងឃើញខ្សែប្រយុទ្ធ Barcelona ម្នាក់ក្នុងការមកជំនួសកន្លែង Ronaldo
    បាល់ទាត់អន្តរជាតិ 2 months ago 2648 Views

    បរទេស៖ ក្លឹប  Juventus បានកំណត់គោលដៅរបស់ពួកគេទៅលើកីឡាករ Antoine Griezmann របស់ក្លឹប Barcelona ដើម្បីជំនួសតំណែងរបស់ Cristiano Ronaldo ។

    Cristiano Ronaldo Wants Juventus to Sign Antoine Griezmann and Layoff Paulo Dybala - Report | ht_media

    អនាគតរបស់ម្ចាស់ពានរង្វាន់ Ballon d’Or ៥ ដងជាមួយក្រុមយក្សទឹកដីទួរីនហាក់ដូចជាមិនមានភាពប្រាកដវិជ្ជានៅឡើយ ខណៈមានពាក្យចចាមរាមជាច្រើនបានចុះផ្សាយថាប្រធានក្រុមជម្រើសជាតិព័រទុយហ្កាលរូបនេះប្រហែលជាអាចនឹងចាកចេញពីក្លឹប Juventus នៅរដូវក្តៅនេះ។ ជាលទ្ធផលលោក Massimiliano Allegri ដែលជាអ្នកចាត់ទូទៅថ្មីរបស់ Juventus ត្រូវបានគេយល់ថាកំពុងផ្តោតការយកចិត្តទុកដាក់លើខ្សែប្រយុទ្ធឆ្នើមៗដូចជា Harry Kane, Memphis Depay និង Gabriel Jesus ដែលខ្សែប្រយុទ្ធទាំង៣រូបនេះសុទ្ធសឹងមានពាក្យចចាមរាមទាក់ទងនឹងការផ្ទេរមកកាន់ទឹកដីអុីតាលី។

    The burnt bridges, moments of class and quiet leadership of Antoine Griezmann

    ប៉ុន្តែឥឡូវនេះបើយោងទៅតាមសារព័ត៍មាន Calciomercato បានរាយការណ៍ថា Griezmann បានក្លាយជាគោលដៅសក្តានុពលម្នាក់សម្រាប់ក្រុម Juventus ខណៈដែលក្រុម Barcelona មានគោលបំណងចង់លក់កីឡាករសញ្ជាតិបារាំងរូបនេះចេញដើម្បីជាផ្នែកមួយនៃការផ្លាស់ប្តូរពួកគេ។ របាយការណ៍បានបន្ថែមទៀតថា Barca ចង់កាត់បន្ថយប្រាក់ឈ្នួលរបស់ Griezmann ពីវិក័យប័ត្រប្រាក់ឈ្នួលរបស់ពួកគេ ប៉ុន្តែ Griezmann ហ៊ាក់មិនចង់ចាកចេញពីក្លឹបនៅតំបន់ Catalonia មួយនេះ បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងបានយ៉ាងល្អក្នុងយុទ្ធនាការ ២០២០-២១ នេះដែលរូបគេអាចរកបាន ២០ គ្រាប់ និង Assists បាន ១២ ដងក្នុងគ្រប់កម្មវិធីទាំងអស់៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts