• Pogba បង្ហើបអំពីស្ថានភាពកុងត្រារបស់គេនៅ Man Utd
    បាល់ទាត់អន្តរជាតិ 3 days ago 666 Views

    បរទេស៖ ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម Manchester United បាននិយាយថាគាត់មិនទាន់ទទួលបាន “សំណើជាក់ស្តែង” ណាមួយពីក្លឹបបិសាចក្រហមជុំវិញកិច្ចព្រមព្រៀងថ្មីនៅឡើយទេ។

    Paul Pogba denies new deal talks - Kick Daddy

    កិច្ចសន្យាដែលមានស្រាប់របស់កីឡាករអន្តរជាតិបារាំងរូបនេះនៅទឹកដី Old Trafford នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ ហើយមានការរំពឹងទុកជាថ្មីម្តងទៀតជុំវិញអនាគតរបស់គាត់ជាមួយនឹងក្លឹបម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាលមួយនេះ។ របាយការណ៍នាពេលថ្មីៗនេះបានអះអាងថាពេលនេះ Man United បានឈានដល់ការពិភាក្សាជាមួយនឹង Paul Pogba ហើយសង្ឃឹមថារូបគេនឹងយល់ព្រមលើកិច្ចព្រមព្រៀងថ្មីរយៈពេលវែងមួយនេះ។

    Paul Pogba plays down rumours of tension between France team-mates Kylian  Mbappe and Olivier Giroud - Global Circulate

    ទោះយ៉ាងណា Pogba បានបដិសេធថាមិនមានកិច្ចពិភាក្សារឹងមាំណាមួយរវាងភាគគីទាំងសងខាងនៅឡើយទេ ហើយបច្ចុប្បន្នកីឡការវ័យ ២៨ ឆ្នាំរូបនេះកំពុងផ្តោតអារម្មណ៍ទាំងស្រុងទៅលើការលេងតំណាងអោយប្រទេសរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Euro ២០២០ នេះ។ Pogba បានប្រាប់ RMC Sport ថា៖ «ខ្ញុំនៅសល់មួយឆ្នាំទៀតលើកិច្ចសន្យារបស់ខ្ញុំ។ អ្នករាល់គ្នាដឹងរឿងនោះ។ វានៅមិនទាន់មានសំណើជាក់លាក់សម្រាប់ការបន្តកុងត្រាថ្មីនៅឡើយទេ។ ខ្ញុំនៅតែជាកីឡាករ Manchester United។ បន្ទាប់ពីចប់រដូវកាលវាគឺជាពេលវេលាវិស្សមកាល ដូច្នេះខ្ញុំមិនបាននៅជាមួយគ្រូបង្វឹកទេ។ បច្ចុប្បន្នខ្ញុំកំពុងផ្តោតអារម្មណ៍លើ Euro»៕

  • Loading...
  • Recent Posts