• ទោះ អ៊ីរ៉ង់ ជាក្រុមខ្លាំងនៅអាស៊ី តែកម្ពុជា មិនប្រកាន់យកការលេង តាមបែបចតឡានក្រុង
    បាល់ទាត់ក្នុងស្រុក 3 days ago 217 Views

    ក្រុមជម្រើសជាតិ​កម្ពុជា នឹង​​ត្រូវ​ប្រឈម​ការ​ប្រកួតកាន់តែ​លំបាក ខណៈពួកគេ​ត្រូវជួបក្រុម​​ខ្លាំង​​លេខ២ ប្រចាំ​នៅអាស៊ី ​អ៊ីរ៉ាក់ នៅ​ក្នុងការ​ប្រកួត​​​ជម្រុះ​​ជុំ​ទី​២ ប្រចាំពូល​C នៃ​ពាន​រង្វាន់​ FIFA World Cup Qatar 2022 លើទឹក​ដី​​ប្រទេស​បារ៉ែន នា​យប់​ម៉ោង ៩:៣០ ថ្ងៃ​សុក្រ​នេះ។

    សម្រាប់ការ​ប្រកួត​២​លើក នៅ​លើ​ទឹក​ដី​ប្រទេស​បារ៉ែន កន្លង​មកនេះ ក្រុម​ជម្រើសជាតិ​កម្ពុជា បានចាញ់​ក្រុម​ម្ចាស់​ផ្ទះ ៨-០ និង​បានបន្តចាញ់​ក្រុមអ៊ីរ៉ាក់ ៤-១ ចំណែក​ការ​ប្រកួត​ជម្រុះ​ចុង​ក្រោយ​របស់​ខ្លួន ជាមួយក្រុម​អ៊ីរ៉ាក់ នៅ​ថ្ងៃ​នេះ កម្ពុជា ត្រូវបានគេ​គិត​ថា នឹង​អាច​ទទួល​ភាព​ជូរ​ចត់​ខ្លាំង​ជាងនេះ ដោយសារ​តែ ការជួបគ្នា​លើក​ទី​១ អ៊ីរ៉ង់ ធ្លាប់បាន​លត់​ក្រុម​កម្ពុជា​ រហូត​ដល់ ១៤-០ ឯណោះ។

    យ៉ាង​ណា​ក៏​ដោយ ក្រុម​គោព្រៃ​កម្ពុជា ត្រូវបាន​គេ​គិត​ថា មិន​ប្រកាន់យក​ការ​លេង​បិទ ឬ​ចត​ឡាន​ក្រុង ដើម្បី​រក្សា​លទ្ធផល​កុំ​ឱ្យ​អាក្រក់ពេក​នោះទេ ព្រោះ​អ្នក​ចាត់​ការ​ទូទៅ​​ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ​ធ្លាប់បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា កម្ពុជា ត្រូវផ្តោត​ទៅ​លើ​ទម្រង់​​លេង​របស់​ខ្លួន គឺ​ត្រូវ​បង្កើត​ឱកាស​បានច្រើន នៅតំបន់លើ ទៅ​តាម​ដែល​អាច​ធ្វើ​បាន។

    បន្ថែម​លើ​នេះ តាម​រយៈ​ការ​ប្រកួត​២​លើក ទាំង​ជាមួយ​ក្រុមបារ៉ែន និងក្រុម​អ៊ីរ៉ាក់ គឺ​កម្ពុជា មិន​បាន​រៀបចំ​ប្រព័ន្ធ​លេង​បិទ នៅមុខ​ទី​នៅ​ទេ។ កម្ពុជា តែងតែ​ប្រកាន់យក​ការ​លេង តាមបែប​វាយ​បក ដើម្បី​បង្កើតឱកាស និង​ធ្វើ​យ៉ាង​ណា ត្រូវ​គ្រប់​គ្រង​បាល់ឱ្យបាន​ច្រើន ព្រោះ​នេះជា​មូល​ដ្ឋាន​គ្រឹះ និងទិសដៅ​ដែល លោក Keisuke Honda បាន​ដាក់​ចេញ ដើម្បី​ធ្វើ​យ៉ាង​ណាឱ្យកម្ពុជា ហ៊ាន​លេង និងលេង​ប្រកបដោយ​ភាព​ជឿជាក់ ដើម្បី​ភាព​រីកចម្រើន​របស់ក្រុមកម្ពុជា ទៅ​ថ្ងៃខាងមុខ​ទេ។

    ជាមួយគ្នា​នេះ គ្រូ​បង្វឹកជនជាតិជប៉ុនលោក Ryu Hirose ​គ្រូ​បង្គោល​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​និយាយនៅក្នុងសន្និសីទកាសែត កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ម្សិល​មិញ​ថា៖​«វាជា​ការ​ប្រកួត​ដ៏​តានតឹង​មួយ ជាមួយ​ប្រ​ទេស​អ៊ីរ៉ង់ ព្រោះ​កាល​ពី​ជំនួប​លើក​មុន យើង បានចាញ់​ដល់ ១៤-០។ តែ​ទោះ​បីជា​យ៉ាងណា យើងនឹងមិន​ផ្លាស់ប្តូរទម្រង់លេងរបស់យើង ដែល​ព្យាយាម​រក្សា​នូវការគ្រប់​គ្រង​បាល់ នៅតំបន់លើ ដូច​គ្នា​នឹង​អ្វី ដែល​យើង​បាន​ធ្វើ​ ពេល​ប្រកួត​២​លើក​ចុងក្រោយ​នោះ​ទេ»៕

  • Loading...
  • Recent Posts