• បែលហ្ស៊ិក ចាត់ទុក អង់គ្លេស និងបារាំង ជាក្រុមមានភាគរយខ្ពស់ក្នុងការលើកពាន Euro
    បាល់ទាត់អន្តរជាតិ 3 days ago 200 Views

    បរទេស៖ ខ្សែ​ការ​ពារ Jan Vertonghen និង​ខ្សែ​បម្រើ​​ប្រយុទ្ធ Dries Mertens​ ដែល​សុទ្ធ​សឹង​ជា​កីឡាករ​មាន​បទពិសោធ​ច្រើន​ជាង​គេ​បំផុត​របស់​បែល​ហ្ស៊ិក បាន​និយាយ​ថា ក្រុម​ដែលមាន​ចំណាត់​ថ្នាក់​លេខ​១ក្នុង​ពិភព​លោក​របស់​ពួក​គេ មិនស្ថិតក្នុង​ចំណោមក្រុម​ដែលមាន​ភាគ​រយ​ខ្ពស់​ក្នុងការ​លើកពាន Euro 2020 ឡើយ​​។

    Vertonghen ដែល​បាន​បង្ហាញខ្លួន​ច្រើន​ជាង​គេ​បំផុត​សម្រាប់​ក្រុម​បែលហ្ស៊ិក​ជាមួយនឹង​ការ​បង្ហាញខ្លួន​បាន​១២៧​លើក និង Mertens ដែល​បាន​បង្ហាញខ្លួន​៩៨​លើកសម្រាប់​ប្រទេស​របស់​គេ សុទ្ធ​សឹង​បាន​ចាត់​ទុក​ក្រុម​ជម្រើស​ជាតិ​បារាំង និង​អង់គ្លេស ជា​ក្រុមមាន​ក្តីសង្ឃឹម​ខ្ពស់ក្នុងការ​លើកពាន Euro ដែលនឹង​ចាប់​ផ្តើម​ប្រកួត​នៅ​រាត្រីនេះ​​។ Vertonghen បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​​មាន​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា៖ «ខ្ញុំ​គិត​ថា យើង​មិនមែន​ជាក្រុមមាន​ភាគ​រយ​ខ្ពស់ឡើយ ប៉ុន្តែ ក៏មិនស្ថិតនៅ​ឆ្ងាយ​ដេរ​។ ក្រុម​កំពូលសម្រាប់​ខ្ញុំ​គឺ​បារាំង និង​អង់គ្លេស​។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា យើង​អាច​ផ្តួល​ក្រុម​ណាក៏បាន​។ យើង​បានផ្តួល​អង់គ្លេស ២-៣លើក​រួច​មក​ហើយ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​យើង​អាច​ធ្វើ​បាន​ដូចគ្នា​ពេល​ប៉ះក្រុម​បារាំង​»​។

    ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក នឹង​បើក​ការ​ប្រកួត​របស់ខ្លួន នៅ​ថ្ងៃ​សៅរ៍ ដោយ​ពួកគេ​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ក្នុងការ​ប្រកួត​ពូល B របស់ពួក​គេ ក្នុង​ទីក្រុង St Petersburg៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts