• បារាំង សម្លឹងរកការឈ្នះពាន Euro ខណៈដែលការប្រកួតចាប់ផ្តើមហើយ
    បាល់ទាត់អន្តរជាតិ 3 days ago 238 Views

    បរទេស៖ ទី​បំផុត​ព្រឹត្តិ​ការណ៍ Euro 2020 នឹង​ចាប់​​ផ្តើម​នៅ​រាត្រីនេះ ខណៈដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់​របស់​តារាឆ្នើម Cristiano Ronaldo ត្រៀម​ការ​ពារ​ពាន​របស់​ពួកគេ ហើយ​ក្រុម​ម្ចាស់​​ជើង​ឯក​ពិភព​លោក​បារាំង នឹង​សម្លឹង​រក​ការ​ឈ្នះ​ពាន​ជាលើក​ទី​២​ជាប់​ៗ​គ្នា តាម​រយៈ​ការ​លើកពាន​ក្នុង​យុទ្ធនាការ​ដែល​ត្រូវ​បាន​​ពន្យារ​ពេល​អស់​រយៈពេល​១​ឆ្នាំ ដោយ​សារ​តែ​ការ​ឆ្លង​រាតត្បាត​របស់​វីរុស​កូវីដ ១៩​។

    តំបន់​ប្រយុទ្ធ​ដ៏​មុតស្រួច​របស់​បារាំង ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​​ជាក្រុមមាន​ក្តីសង្ឃឹម​ខ្ពស់​ក្នុងការ​ឈ្នះពាន Euro ជាលើក​ទិ​៣​របស់​ពួក​គេ ក្នុង​ព្រឹត្តិ​ការណ៍​ប្រចាំទ្វីប​មួយនេះ ស្រប​ពេល​ដែល​ក្រុម​មាន​ចំណាត់ថ្នាក់​លេខ​១ក្នុងពិភព​លោក បែលហ្ស៊ិក និងក្រុម​អង់គ្លេស ដែល​ប្រជុំ​ដោយ​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ៗ​ជាច្រើន នឹងក្លាយ​ជា​គូ​ប្រកួត​ប្រជែង​ដ៏ខ្លាំង​​សម្រាប់​ក្រុម​មាន់​គក​។ ព្រឹត្តិការណ៍​នេះ នឹង​ត្រូវ​រៀប​ចំឡើងក្នុង​ទីក្រុង​ចំនួន​១១​ទូ​ទាំង​អឺ​រ៉ុប​ជាលើក​ដំបូង ដោយ​មិន​រៀប​ចំឡើង​លើ​ប្រទេស​មួយ ឬ​ពីរ​ឡើយ បើ​ទោះ​បី​ភាព​រំភើបនានា ត្រូវ​បាន​រំខាន​ដោយសារ​តែវិបត្តិ​វីរុសកូវីដ ១៩ក៏ដោយ​។ ក្រុម​ជើង​ខ្លាំង​បារាំង មិនមាន​ការ​ប្រកួត​រហូត​ដល់​ថ្ងៃ​អង្គារ ដោយ​ពួកគេត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិអាល្លឺ​ម៉ង់ ក្នុង​ទីក្រុង Munich នា​ការ​ប្រកួត​បើកឆាក​ក្នុងពូល​មរណៈ​របស់​ពួកគេ​។

    កា​សែត L’Equipe បាន​បង្ហាញ​ចំណង​ជើង​ធំ​ៗនៅ​ទំព័រ​មុខ រួម​ជាមួយនឹង​រូបភាពរបស់​តា​រាឆ្នើម Kylian Mbappe, Karim Benzema និង Antoine Griezmann និង​បាន​សរសេរ​ថា៖ «ប្រទេស​ទាំង​អស់​ផ្សេង​ទៀត នឹងមានការ​ច្រណែន​យើង​»​។ ការ​ចាប់​អារម្មណ៍​នានា​នឹង​ធ្លាក់​ទៅលើ​ខ្សែ​ប្រយុទ្ធ Benzema វ័យ​៣៣​ឆ្នាំ ដែលត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្នុងក្រុម​ជម្រើស​ជាតិ​វិញ ក្រោយពី​ការ​អវត្តមានអស់​រយៈពេល​៥ឆ្នាំកន្លះ ក្រោយពី​បាន​បង្ហាញពី​កម្រិត​លេង​យ៉ាងល្អ​សម្រាប់​ក្លិប Real Madrid​៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts