• ទីបំផុត Euro 2020 ត្រូវបើកការប្រកួតក្រោមពពកខ្មៅនៃកូវីដ ១៩
    បាល់ទាត់អន្តរជាតិ 3 days ago 332 Views

    បរទេស៖ ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០២០​ ដែល​ត្រូវ​បាន​ពន្យារ​ពេល​១​ឆ្នាំ ទី​បំផុត​ នឹង​ចាប់​ផ្តើម​ការ​ប្រកួត​របស់ខ្លួន​នៅ​រាត្រី​នេះ បើ​ទោះ​បី​វីរុស​កូវីដ ១៩ នៅ​តែជា​ពពក​ខ្មៅដែលស្ថិត​នៅ​ពី​​​លើយុទ្ធនាការ​នេះ​ក៏ដោយ​។

    ព្រឹត្តិ​ការណ៍​ដែល​រៀប​ចំ​ឡើង​ក្នុង​ប្រទេស​ជាច្រើន​មួយ​នេះ ដែល​ដំបូង​ឡើយ​ត្រូវ​បាន​ផ្តួច​ផ្តើម​គំនិត​ដោយ​អតីត​ប្រធាន UEFA លោក Michel Platini នៅពេល​ដែល​លោក​បាន​ប្រកាស​ថា ការ​ប្រកួត​នឹង​ត្រូវ​រៀប​ចំឡើង​ទូទាំង​អឺ​រ៉ុប​នោះ នឹង​ត្រូវ​លេង​ពី​មុខ​អ្នក​គាំទ្រ​ក្នុង​ចំនួន​ដែល​កំណត់ រួម​ជាមួយនឹង​ការ​អនុវិធាន​ការ​សុខាភិបាល​យ៉ាង​តឹង​រ៉ឹង​។ សកម្ម​ភាព​ប្រកួត​នឹង​ចាប់​ផ្តើម​នៅ​កីឡដ្ឋាន Stadio Olimpico ក្នុង​ទីក្រុង​រ៉ូម ដោយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​តួកគី ពីមុខ​អ្នក​គាំទ្រ​ចំនួន​១៦០០០នាក់​។ ដោយឡែក ការត្រៀម​លក្ខខណៈ​របស់​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ សម្រាប់​យុទ្ធនា​ការ​ដែលមាន​រយៈពេល​១​ខែមួយ​នេះ ត្រូវ​បាន​រំខាន ដោយ​សារ​តែ​កីឡាករ​២នាក់​របស់​ខ្លួន​គឺ Sergio Busquets និង Diego Llorente បាន​តេស្ត​ឃើញ​​ជា​វិជ្ជ​មាន​លើ​វីរុស​កូវីដ ១៩ បើទោះ​បី Llorente បាន​ទទួល​លទ្ធ​ផល​អវិជ្ជ​មាន​វិញ កាលពីថ្ងៃព្រហស្បតិ៍ ក៏ដោយ​។

    អតីត​ម្ចាស់​ជើង​ឯក​នេះ គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​ជ្រើស​រើសយក​កីឡាករ​បម្រុង​ចំនួន​១៧នាក់ ដោយ​សារ​តែ​បារម្ភ​ថា មានការផ្ទុះ​ការ​ឆ្លង​កាន់​តែ​ខ្លាំង​ក្នុងក្រុម​ដែល​មាន​សមា​ជិក​២៦នាក់​ក៏ដោយ​។ បើ​ទោះ​បី​ប្រធានក្រុម Busquets មាន​វីរុស​កូវីដ ១៩ ក៏ដោយ លទ្ធផល​តេស្ត​របស់ Llorente នឹង​នាំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ថា ក្រុម​ជម្រើស​ដំបូង អាច​នឹងត្រូវ​អវត្តមាន​ក្នុងការ​ប្រកួត​បើកឆាក​របស់​អេ​ស្ប៉ាញ ពេលប៉ះ​ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត ក្នុង​ទីក្រុង Seville នៅ​រាត្រី​ថ្ងៃ​ចន្ទ៕

     

    ប្រភព​ព័ត៌​មាន៖ Channel New Asia

  • Loading...
  • Recent Posts