• West Ham បង្កើនជំហ៊ានជឿជាក់នាំយក Lingard ជាអចិន្រ្តៃយ៏ក្រោយរូបគេខកខានរឿងមួយ
    បាល់ទាត់អន្តរជាតិ 3 days ago 312 Views

    បរទេស៖ ក្លឹបញញួរធំ West Ham ជឿជាក់ថាឱកាសនៃការចុះកុងត្រាផ្ទេរជាអចិន្រៃ្តយ៏របស់កីឡាករ Jesse Lingard គឺនៅតែជា​ឪកាស នៅឡើយ ក្រោយពីខ្សែបម្រើរូបនេះខកខានមិនបានទទួលការកោះហៅសម្រាប់សមាជិកទាំង​២៦នាក់​ចុង​ក្រោយ​អោយក្រុមតោកំណាចអង់គ្លេសក្នុងព្រឹត្តការណ៏ប្រកួតសម្រាប់ពានរង្វាន់ទ្វីបអឺរ៉ុប European Championship ២០២០ ដែល​និងចាប់ផ្តើមនៅថ្ងៃខានស្អែកនេះហើយ។

    Jesse Lingard explains why he needed Manchester United exit - Manchester  Evening News

    ដំបូងឡើយ Lingard វ័យ ២៨ ឆ្នាំត្រូវបានចាត់បញ្ចូលទៅក្នុងក្រុមជម្រើសដំបូងរបស់គ្រូបង្វឹក Gareth Southgate ​ក្រោយបង្ហាញទម្រង់លេងល្អនៅឆមាសទី២ក្រោយខ្ចីជើងទៅ West Ham កាលពីខែមករា។ Lingardបានត្រៀម​ខ្លួន​សម្រាប់​ត្រៀមចូលរួមព្រឹត្តិការណ៏ដ៏ធំរបស់ទ្វីបអឺរ៉ុបដែលត្រូវបានពន្យាពេលកាលពីឆ្នាំមុន  ប៉ុន្តែទីបំផុតការកាត់សេចក្តីចុងក្រោយ​នៅ​ពេល​ខ្សែការពារ Ben White ត្រូវបានប្រកាសជាអ្នកជំនួស Trent Alexander-Arnoldទើបធ្វើអោយ​Lingard​បាន​ក្លាយ​ជា​ចំណែក​លើស។

    David Moyes wants Jesse Lingard to stay at West Ham as loan deal is set to  expire

    Lingard រកបាន ៩ គ្រាប់អោយក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏និងបានជួយក្លឹបដែលដឹកនាំដោយលោកDavid Moyes អោយបញ្ចប់ក្នុងចំណាត់ថ្នាក់ដែលមានកៅអីទៅលេងនៅក្របEuropa League សំរាប់រដូវកាលក្រោយផងដែរ៕

     

    ប្រភពព័ត៍មាន៖ Metro

  • Loading...
  • Recent Posts