• តោះមកស្គាល់ មិត្តស្រី ឬភរិយាកីឡាបាល់ទាត់ព័រទុយហ្គាល់ ក្នុង Euro ដែលសុទ្ធតែជាតារាម៉ូឌែល
    បាល់ទាត់អន្តរជាតិ 4 days ago 323 Views

    សួស្តី​ប្រិយមិត្ត​ Cambosport ទាំង​អស់ ថ្ងៃ​នេះ ក្រុម​ការ​ងារ​របស់​យើង​នឹង​នាំ​លោក​អ្នក​មក​ស្គាល់​មិត្ត​ស្រី ឬ​ភរិយា​របស់​តារាបាល់​ឆ្នើម​ៗនៃក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០​។ ស្រប​ពេល​ដែល​យុទ្ធនាការ​ប្រចាំ​ទ្វីប​អឺ​រ៉ុប​មួយនេះ នឹង​បើក​​ការ​ប្រកួតនៅ​រាត្រី​ថ្ងៃសុក្រ យើង​នឹង​​ត្រូ​វ​ធ្វើការ​ចាប់​​អារម្មណ៍កាន់​តែ​កៀកចំពោះ​មិត្ត​ស្រី និង​ភរិយា​របស់​កីឡាករ​ក្រុម​ព័រ​ទុយ​ហ្គាល់​។

    អ្នក​ស្រី Georgina Rodriguez (ភរិយា Cristiano Ronaldo)

    នាង Georgina Rodriguez បាន​ធំ​ធាត់​នៅ​ទីក្រុង Jaca ភាគ​ឦសាន្ត ប្រទេស​អេ​ស្ប៉ាញ ហើយ​នាង​មានម្តាយ​ជា​ជន​ជាតិ​អេ​ស្ប៉ាញ និង​ឪពុក​ជា​ជន​ជាតិ​អាហ្សង់ទីន​​។

    នាង April Ivy (មិត្ត​ស្រី Ruben Dias)

    នាង​ April Ivy ដែល​​មាន​ឈ្មោះពិត​ប្រាកដ Mariana Gonçalves គឺ​ជា​តារាចម្រៀង​ដ៏ល្បី​មួយ​រូប និង​អាច​ច្រៀង​ជា​ភាសា​អង់គ្លេស​បាន ដោយ​នាង​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ ក្នុងកម្មវិធី Portuguese iTunes ជាមួយនឹង​បទ​ចម្រៀង Be Ok​។ April បាន​ចាប់​ផ្តើម​កសាង​ទំនាក់ទំនង​ជាមួយនឹង Dias កាលពី​៣​ឆ្នាំ​មុន​។

    Magui Corceiro (មិត្ត​ស្រីខ្សែ​ប្រយុទ្ធ Joao Felix)

    នាង Margarida Corceiro កើត​នៅ​ខែ​តុលា ឆ្នាំ​២០០២​ ហើយ​នាង​បានប​ង្ហាញខ្លួន​លើ​កញ្ចក់ទូរ​ទស្សន៍​ជាលើក​ដំបូង​របស់នាង ក្នុង​ឆ្នាំ​២០១៩​។ ចាប់​តាំងពីពេលនោះមក នាង​​បានក្លាយ​ជា​តារា​ល្បី​ប្រចាំ​កម្មវិធី Bem me Quer​។

    នាង Ana Pinho (ភរិយាខ្សែ​បម្រើ Bruno Fernandes)

    ខ្សែ​បម្រើ​ដ៏ឆ្នើម​របស់​ព័រ​ទុយ​ហ្គាល់រូបនេះ បាន​រៀប​ការ​ជាមួយនឹង​នាង Ana Pinho ហើយ​ពួកគេ​បាន​បង្កាត់​ភ្លើង​ស្នេហា​តាំង​ពី​នៅ​វិទ្យាល័យមកម្ល៉េះ​។

    នាង Daniela Machado (មិត្ត​ស្រី Joao Cancelo)

    ខ្សែ​ការ​ពារ Joao Cancelo មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​នាង Daniela Machado ជា​យូរ​មកហើយ ពោល​គឺ​តាំងពីកុមារភាពមកម្ល៉េះ​៕

    ប្រភព​ព័ត៌​​មាន៖ All Football

  • Loading...
  • Recent Posts