• Man Utd មានការភ័យខ្លាចនឹងកីឡាករសំខាន់ម្នាក់មិនព្រមចុះកុងត្រាថ្មី
    បាល់ទាត់អន្តរជាតិ 4 days ago 3865 Views

    បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាមានការភ័យខ្លាច និងព្រួយបារម្ភលើខ្សែបម្រើឆ្នើម Paul Pogba មិនព្រមចុះកុងត្រាថ្មីនៅ Old Trafford ដែលនឹងធ្វើអោយរូបចាកចេញពីក្លឹបដោយគ្មានតម្លៃនៅឆ្នាំក្រោយ។

    Juventus Dream of Paul Pogba's Return as Marque Summer Signing - The Cult  of Calcio

    កីឡាករវ័យ ២៨ ឆ្នាំរូបនេះគឺជាផ្នែកដ៏សំខាន់មួយសម្រាប់ក្រុមបិសាចក្រហមក្នុងអំឡុងយុទ្ធនាការ ២០២០-២១នេះ ដោយអាចបង្ហាញខ្លួនបាន ៤២ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់និងអាចរកបាន៦គ្រាប់ និង Assist ៩ដង។ កិច្ចសន្យារបស់ Pogba ជាមួយក្រុមលោក Ole Gunnar Solskjaer នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ ដូច្នេះមានន័យថារូបគេនឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅទីផ្សារដោះដូរកីឡាកររដូវក្តៅលើកក្រោយ។

    Why Paul Pogba appealed for opposing Liverpool player not to be sent off in  France friendly - Manchester Evening News

    បើយោងតាមសារព័ត៌មាន ESPN បានអោយដឹងថា Man United ត្រៀមស្វែងរកការចរចាជាមួយកីឡាករអន្តរជាតិបារាំងរូបនេះ ខណៈពួកគេមានការព្រួយបារម្ភថាគាត់នឹងមិនព្រមចុះកិច្ចព្រមព្រៀងថ្មីនៅ Old Trafford។ របាយការណ៍បានអះអាងថា Pogba មិនមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗ ណាមួយនៅក្នុងបាល់ទាត់អឺរ៉ុបនោះទេ ប៉ុន្តែ Real Madrid, Barcelona, ​​Juventus និង Paris Saint-Germain កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពកិច្ចសន្យារបស់កីឡាកររូបនេះនៅទឹកដី Old Trafford៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts