• CAMSOC ថា ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ពិតជាមានសារសំខាន់ខ្លាំង ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម
    កីឡាផ្សេងៗ 5 days ago 49 Views

    ក្រុម​គណៈកម្មការជំនាញ​​របស់​គណៈកម្មាធិការជាតិរៀបចំ​ ការ​ប្រកួតកីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​​ឈាន​ដល់​ការ​ត្រួត​ពិនិត្យ ទៅលើ​​វឌ្ឍន​ភាព​​ការងារ​​ របស់​គណៈកម្មការហ្គេមព័ត៌មានវិទ្យា (Games IT) ហើយ​បានចាត់ទុក ប្រព័ន្ធ​គ្រប់​គ្រងបច្ចេកវិទ្យា​នេះ ថា ពិតជា​មានសារសំខាន់ខ្លាំង ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ជា​ប្រវត្តិសាស្រ្ត​របស់​កម្ពុជា នៅ​ឆ្នាំ​២០២៣។

    លោក វ៉ាត ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង ​ក្រោយកិច្ច​ប្រជុំ នៅ​ព្រឹក​ថ្ងៃពុធនេះ​ថា៖​ «នៅ​ក្នុងឆ្នាំ២០២១ នេះ យើងឃើញថា គ្រប់​គណៈ​កម្មការ​ជំនាញ​របស់​ខ្លួន​ទាំង​អស់​ កំពុង​ខិតខំ​ធ្វើការ​ងារ​ តាម​ជំនាញ​របស់​ខ្លួន យ៉ាង​សស្រាក​សស្រាំ ដោយយក​ចិត្ត​ទុក​ដាក់​ខ្ពស់ ដើម្បី​​ជំរុញ​ឱ្យ​ផែនការស្រប ឆ្ពោះ​ទៅតាម​គោល​ដៅ​របស់​ខ្លួន។ ដូច្នេះ ហើយ​កិច្ច​ប្រជុំ​ស្តីពី​វឌ្ឍន​ភាព​ការងារ​របស់​គណៈកម្មការ​ហ្គេម​ព័ត៌​មាន​វិទ្យា នៅព្រឹក​នេះ ឯកឧត្តមបណ្ឌិត ថោង ខុន បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ការ​រៀបចំ​ផែនការ​មេ​របស់​ខ្លួន ដើម្បី​ដាក់​សំណើ​ផែនការ​សកម្ម​ភាព​​ជូន​ដល់​សម្តេច​ពិជ័យសេនា ទៀ បាញ់ ជា​ប្រធាន CAMSOC អនុម័ត នា​ពេល​ខាង​មុខ»។

    លោក វ៉ាត់ ចំរើន ដែលជា​អគ្គ​លេខាធិការ​ NOCC ដែរ​នោះ បាន​បន្ថែម​ថា៖ ​«ប្រព័ន្ធ​គ្រប់​គ្រង​បច្ចេក​វិទ្យានេះ​ មានសារសំខាន់ណាស់ ដែល​យើង​អាច​បញ្ជូល​ទៅ​ក្នុង​ទិន្នន័យ​អំពី​ប្រភេទ​កីឡា ចំនួន​កីឡាករ ចំនួន​ភ្ញៀវ និង​ទិន្នន័យ​បច្ចេកទេស គឺ​នឹង​មាន​នៅ​ក្នុង​នេះ​ទាំង​អស់ ដែល​វា​ នឹង​ផ្តល់ភាពងាយស្រួល។ នេះជាបញ្ហាគន្លឹះ ក្នុង​ការ​គ្រប់​គ្រង​ដឹកនាំ​នៃ​ព្រឹត្តិ​ការណ៍​​កីឡា​ស៊ីហ្គេម ឆ្នាំ២០២៣​របស់កម្ពុជា​យើង»។

    អ្នក​ជំនាញ​ផ្នែកកីឡា​រូបនេះ បាន​លម្អិត​បន្ថែម​ទៀតថា៖​«ការគ្រប់គ្រងដឹកនាំខាងក្រៅ ហៅថា​ការ​គ្រប់គ្រងដឹកនាំ ដោយវិសាលភាព នៃទិដ្ឋភាពខាងក្រៅ រីឯ​ការ​គ្រប់គ្រង​ដឹកនាំ​ផ្នែក​ខាង​ក្នុង គឺ​ក្រុម​ព័ត៌មាន​វិទ្យា​នេះ​ហើយ ហើយ​ការ​គ្រប់​គ្រង​ទិន្នន័យ​ព័ត៌មាន​វិទ្យា​នេះ ជា​របៀប​របប​នៃ​ការ​ទទួល​ធ្វើម្ចាស់ផ្ទះ នៅក្នុងការ​ប្រកួត​ហ្គេម ដូច​ជា​អូឡាំ​ពិក​ហ្គេម កីឡា​អាស៊ីហ្គេម និង​ស៊ីហ្គេម ជាដើមនេះ គឺ​គេ​ធ្វើ​ដូចគ្នា ព្រោះ​វា​​ងាយ​ស្រួល​ក្នុង​ការ​ផ្សព្វផ្សាយ​ផង និង​ងាយ​ស្រួល​ក្នុងការ​គ្រប់​គ្រង​សុវត្ថិភាព សន្តិ​សុខ សណ្តាប់​ធ្នាប់​ផង​ដែរ ដែល​រាល់​អត្តសញ្ញាណ​នៃ​អ្នក​ចូលរួម​ទាំង​អស់ គឺ​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​បច្ចេក​វិទ្យា​នេះ​ទាំង​អស់»៕

  • Loading...
  • Recent Posts