• ម៉ន សាម៉េត និយាយចំអកឱ្យអ្នកគាំទ្រ វៀត ប៊ុនឌឿន ហើយថា ប៊ុនឌឿន ផ្តួលបានតែអ្នកទន់ជ្រាយទេ
    ប្រដាល់ក្នុងស្រុក 6 days ago 83 Views

    អ្នក​ប្រដាល់​ជើងចាស់ ម៉ន សាម៉េត បាន​និយាយ​បែបចំអក​ទៅ​កាន់​អ្នកគាំទ្រ​របស់ វៀត ប៊ុនឌឿន ដែលនៅតែ​មិនអស់​ចិត្ត ហើយ​បានជំរុញ​ឱ្យ ប៊ុនឌឿន សុំ​ឡើង​ប្រកួតសងសឹក​ជាមួយ​ខ្លួន ម្តង​ហើយ​ម្តង​ទៀត ហើយជាមួយគ្នា​នេះ សាម៉េត បានព្រលយ​ពាក្យ​បែបមើល​ស្រាល​ទៅ​លើ​សមត្ថភាព​របស់ វៀត ប៊ុនឌឿន​ថា អាច​ធ្វើ​ឱ្យ​​គេ​​ចុះ​ចាញ់​ និង​សន្លប់​បាន ​សម្រាប់តែ​​អ្នក​​ទន់​ជ្រាយ​ប៉ុណ្ណោះ។

    ​ម៉ន ​សាម៉េត​ បាន​​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​​ថា​៖ ​«វៀត​ ប៊ុន​ឌឿន ​ធ្លាប់​ប្រ​កួត​ចាញ់​ខ្ញុំ​ចំនួន​៥​លើក តែ​គាត់​មិន​ព្រម​អស់​ចិត្ត​ ​ព្រោះ​សមត្ថភាព​វា​ប្រហាក់​ប្រហែល​គ្នា​។ ​ខ្ញុំ​នៅ​តែ​ផ្តល់​ឱកាស​ឱ្យ​គាត់​មក​សង​សឹក​ គឺ​មិន​ញញើត​ទេ»។

    យ៉ាង​ណា​ក៏ ដោយ ម៉ន សាម៉េត ​បាន​ចំអក​ទៅ​ឱ្យ​​អ្នក​គាំ​ទ្រ​របស់ ​ប៊ុន​ឌឿន​ ថា​៖ «វៀត ​ប៊ុន​ឌឿន​ មិន​សូវ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​អ្នក​គាំ​ទ្រ​គាត់​មួយ​ចំនួន ​និយាយ​មិន​សមរម្យ ​គឺ​ពេល​ចាញ់​ក៏​ជេរ ​ពេល​ស្មើ​ ក៏ជេរ​ តែ​ខ្ញុំ​ជា​អ្នក​ប្រ​កួត ​​មិន​មែនខ្ញុំ​ដាក់​​ពិន្ទុ​ខ្លួន​ឯង​ទេ​​! ប៊ុនឌឿន ​មាន​ជំនាញ​កែង ​និង​ទាត់​ល្អ​ អាច​ធ្វើ​ឱ្យ​​គេ​​ចុះ​ចាញ់​ និង​សន្លប់​បាន ​សម្រាប់តែ​​អ្នក​​ទន់​ជ្រាយ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ចំពោះ​​ខ្ញុំ ​គឺ ​បើ​ធ្វើ​ទម្ងន់​ស្មើ​គ្នា​វិញ ​វ៉ៃ​ប៉ុន្មាន​ដង​ទៀត​ ក៏មិន​អាច​ឈ្នះ​ខ្ញុំ​បាន​ដែរ​»​។​

    ការ​លើក​ឡើង​របស់ ម៉ន សាម៉េត ត្រូវបាន​ធ្វើ​ឡើង បន្ទាប់​ពី​រូបគេ ត្រូវ​បាន​ប្រកាស​ឱ្យស្មើ​ពិន្ទុ​ជាមួយ វៀត ប៊ុនឌឿន តាមច្បាប់របស់ Mas Fight (បើ​គ្មាន​អ្នកសន្លប់ ក្រោយ​ការ​ប្រកួត​៩នាទីពេញ ត្រូវ​កំណត់​ឱ្យស្មើ​គ្នា) នៅ​លើ​សង្វៀន​ថោន កាល​ពី​ថ្ងៃអាទិត្យ ប៉ុន្តែ វៀត ប៊ុនឌឿន នៅតែ​មិនអស់​​ចិត្ត និងចង់​សុំ​ឡើង​ប្រកួតជាមួយ​ ម៉ន សាម៉ត ជា​ថ្មី​ម្តង​ទៀត។

    សិស្សគណ​របស់​សមាគម​កីឡា​ប្រដាល់​កង​យោធពល​ខេមរៈ​ភូមិន្ទ វៀត​ ប៊ុន​ឌឿន​ បាន​​និយាយ​​​ក្រោយការ​​ប្រ​កួត​ថា​៖ «​ខ្ញុំ​នៅ​តែ​ចង់​សង​សឹក​ជា​មួយ ​ម៉ន ​សាម៉េត​ លើក​ក្រោយ​ទៀត​ ​ព្រោះ​ខ្ញុំ​ចាញ់​ នៅ​តែ​មិន​អស់​ចិត្ត​ទេ​»។​ ​​អ្នក​គាំ​ទ្រ​ខ្ញុំ​ភាគ​ច្រើន ​​នៅតែ​​មិន​អស់​ចិត្ត​ទេ ហើយ​ពួក​គាត់ បាន​​លើក​ទឹក​ចិត្ត​ខ្ញុំ​ ឱ្យ​​សុំ​សង​សឹកជាមួយ ម៉ន សាម៉េត ម្តង​​ទៀត»​៕

  • Loading...
  • Recent Posts