• Banner Banner Banner Banner Banner Banner
  • លោក Allegri ចង់បានខ្សែប្រយុទ្ធរបស់ក្លឹប PSG ម្នាក់មកជំនួយកន្លែងរបស់ Ronaldo
    បាល់ទាត់អន្តរជាតិ 12 months ago 3007 Views

    បរទេស៖ ក្រុមសេះបង្កង់ Juventus កំពុងគិតពីការចាប់ផ្តើមរដូវកាលថ្មីដោយគ្មានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បើទោះបីម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះមានកិច្ចសន្យាជាមួយក្លឹបដល់ឆ្នាំ២០២២ក៏ដោយ។ អ្នកចាត់ការទូទៅ​ថ្មីលោក Massimiliano Allegri បានចាប់ផ្តើមសម្លឹងរកដៃគូខ្សែ​ប្រយុទ្ធថ្មីដើម្បីរួមដៃគ្នាជាមួយ Alvaro Morata ហើយ​បេក្ខភាពកីឡាក​រ២រូបនោះ​មានដូចជាខ្សែ​ប្រយុទ្ធវ័យក្មេងសញ្ជាតិសែប៊ី Dusan Vlahovic ឬក៏ខ្សែប្រយុទ្ធអន្តរជាតិ អាហ្សង់ទីន​Mauro Icardi ដើម្បី​មក​ជំនួសតំណែង​កីឡាករវ័យ៣៦ឆ្នាំរូបនេះ។

    Juve in cerca di un 9: Icardi legato a Ronaldo, ma occhio a Vlahovic

    Juventus និងមិនខ្ជះខ្ជាយពេលវេលានិងចំណាយថវិកាក្នុងការពង្រឹងក្រុមនៅរដូវកាល ២០២១-២០២២ខាងមុខនេះទេក្រោយ​បាត់បង់​ឪកាស​ការពារ តំណែង​ជើងឯក Serie A នៅរដូវកាលចាស់ និង ធ្លាក់ក្នុងស្ថានភាពដ៏តានតឹងក្នុងការចាប់យកតំណែង​ Top-4 ដើម្បី​ទៅលេង​នៅក្របខណ្ឌ ​Champion League រដូវកាលថ្មីនោះ។

    Fan View: Allegri return could end Ronaldo stay at Juventus | Goal.com

    គេហទំព័រអ៊ីតាលី Corriere della Sera បានចុះផ្សាយថាៈ មិនត្រឹមតែសម្លឹងឃើញឪកាសផ្ទេរយក Dusan Vlahovic ដែលបានប ង្ហាញសមត្ថភាពបានល្អនៅលីកកំពូលអ៊ីតាលីរដូវកាលចាស់ ក្រុមជើងឯក Coppa Italia ក៏សម្លឹងឃើញឪកាសផ្ទេរយក Mauro Icardi អតីតកីឡាករ Inter Milan ខណៈសាមីខ្លួនចង់វិលត្រលប់មកកាន់លីកំពូលដែលធ្លាប់ជោគជ័យបំផុតកាលពីពេលមុនផងដែរ៕

     

    ប្រភពព័ត៍មាន៖ Besoccer

  • Loading...
  • Recent Posts