• ចប់បាត់.. ស៊ីហ្គេម នៅវៀតណាមចុងឆ្នាំនេះ គ្មានគីឡូ ឡៅ ចិត្ត្រា និង ឡៅ ចន្ទ្រា
    ប្រដាល់ក្នុងស្រុក 1 week ago 149 Views

    ម្ចាស់​ផ្ទះ​វៀតណាម បានកំណត់ពី​ប្រភេទទម្ងន់ ដែល​ត្រូវបានដាក់​ឱ្យប្រកួត​នៅ​ស៊ីហ្គេម លើក​ទី​៣១ ចុង​ឆ្នាំ​២០២១​នេះ​ហើយ ប៉ុន្តែ​វាជារឿង​ដ៏គួរ​ឱ្យសោកស្តាយ ចំពោះ​ប្រភេទ​ទម្ងន់​របស់​ជើង​ខ្លាំងបង​ប្អូន​ត្រកូល «ឡៅ» គ្មាន​នៅ​ក្នុង​បញ្ជី​នោះ​ទេ គឺ​មានន័យ​ថា ឡៅ ចិត្ត្រា និង ឡៅ ចន្ទ្រា នឹងមិនបាន​ទៅ​ចូល​រួមការ​ប្រកួតស៊ីហ្គេម លើកនេះ​នោះ​ទេ ចំណែក លន បញ្ញា និង ខាំ ខ្លានាង ក៏​គ្មានសំណាង​ដូចគ្នា។

    សម្រាប់​ប្រភេទ​កីឡា​គុនខ្មែរ ឬហៅ​ថា Mouy ​នេះ ​ប្រទេស​ជា​ម្ចាស់ផ្ទះ​វៀតណាម ​បាន​ដាក់ឱ្យមានការ​ប្រកួតចំនួន​៩​ប្រភេទទម្ងន់ ប៉ុន្តែ​កម្ពុជា ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ប្រកួតតែ​៥​ប្រភេទទម្ងន់ប៉ុណ្ណោះ  ប៉ុន្តែ​ក្នុង​នោះ ​គ្មាន​ប្រភេទទម្ងន់​៦៧​គីឡូក្រាម​របស់ ឡៅ ចិត្ត្រា និង លន បញ្ញា ទម្ងន់​៧១​គីឡូក្រាម​របស់ ឡៅ ចន្ទ្រា និងទម្ងន់​៥១​គីឡូក្រាម​របស់​ជើងខ្លាំង ខាំ ខ្លានាង នោះ​ទេ។ នេះ​បើ​តាម​​ប្រធានសហព័ន្ធ​កីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ។

    ចំពោះ​​ប្រភេទ​ទម្ងន់​ទាំង​៥ ដែល​កម្ពុជា ​ត្រូវ​ដាក់ទៅប្រកួត​មាន​ទម្ងន់​៦៣,៥​គ.ក្រ របស់កីឡាករ ប៉ោ ភារិទ្ធ (យ៉េន ឌីណា) និង សោម ពិសិដ្ឋ ទម្ងន់​៥៤​គីឡូក្រាម​​របស់ ​រិន ​ដេវីដ​, កាន់ ​ម៉េង​ហុង ​និង ​ហ៊ឹម ​គឹម​រៀង ទម្ងន់​៥៧​គីឡូក្រាម​ ​របស់​កីឡាករ ​ប៊ុន​ គន្ធា​ (ប៊ុន ​សុធា)​ និង ​លី ​សុជាតិ​ ទម្ងន់​៦០​គីឡូក្រាម​របស់​ជើង​ខ្លាំង ឃុន បូរ៉ា (ឃីម បូរ៉ា) និងទម្ងន់​៨១​គីឡូក្រាម​របស់ ព្រំ សំណាង ដែលសហព័ន្ធ ទើបតែ​បន្ថែម ព្រោះ​​ទម្ងន់នេះ គ្មាន​​នៅ​ក្នុងបញ្ជី​ប្រមូល​ផ្តុំ​របស់ក្រសួងអប់រំ ដែលបានចេញ​រួច​ហើយ​នោះ​ទេ។

    លោក ​តែម ​ម៉ឺន​ បាន​​ប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា៖ «នៅ​ក្នុង​ជម្រើស​ជាតិ​កម្ពុជា​ ឆ្នាំ​២០២១​នេះ ​យើង​មាន​៩​ប្រ​ភេទ​ទម្ងន់​ ប៉ុន្តែ​តម្រូវ​ចាំ​បាច់​ជាក់​ស្តែង ​ដែល​យើង​ទើប​ទទួល​បាន​ពី​ម្ចាស់​ផ្ទះវៀតណាម គឺ​ការ​ប្រកួត​​ស៊ី​ហ្គេម ​លើក​ទី​៣១​ នៅ​វៀត​ណាម​នេះ​ ​គេ​ដាក់​ឱ្យ​​​តែ​៥​ប្រ​ភេទ​ទម្ងន់​ប៉ុណ្ណោះ»​។​

    ​ប្រធាន​សហព័ន្ធ​រូបនេះ បាន​បន្ថែម​ថា៖​«យើងមានការ​សោក​ស្តយាយ ដែល​ស៊ីហ្គេម លើក​នេះ គ្មាន​​ប្រភេទ​ទម្ងន់​របស់ ​ឡៅ ​ចន្ទ្រា និង ឡៅ​ ចិត្ក្រា​ ប៉ុន្តែ​នៅ​ក្នុង​ប្រភេទ​ទម្ងន់​ណា​ ក៏​យើង​ត្រូវ​តែ​ត្រៀម​ឱ្យ​​ល្អ ​ដើម្បី​ប្រ​កួត​​ប្រជែង​ឱ្យ​​បាន​មេដាយ ​​នៅ​​ស៊ីហ្គេម លើក​នេះ ហើយ​នៅ​ក្នុង​ប្រភេទ​​ទម្ងន់​៥៤​, ៥៧​, ៦០, ៦៣,៥​ និង​៨១​គីឡូក្រាម​ គឺ​យើង​រំពឹង​​ឈ្នះ​បាន​មេដាយ​ត្រឡប់​មក​វិញ​»៕

  • Loading...
  • Recent Posts