• ខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ Man Utd ត្រូវបានដកចេញពីក្រុមជម្រើសជាតិអង់គ្លេស
    ប្រដាល់អន្តរជាតិ 2 weeks ago 1261 Views

    បរទេស៖ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់ក្រុមបិសាចក្រហម Man Utd កីឡាករ Mason Greenwood បានដកខ្លួនចេញពីក្រុមជម្រើសជាតិ​អង់គ្លេស​សម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Euro2020 រដូវក្តៅនេះដើម្បីយកឪកាសព្យាបាលរបួសរបស់ខ្លួន​អោយបានជាសះស្បើយឡើងវិញ ។

    England's Euro 2020 squad: Greenwood withdraws, no Ward-Prowse or Lingard |  England | The Guardian

    កីឡាករវ័យក្មេងរូបនេះមានឈ្មោះក្នុងក្រុមតោកំណាចជាបណ្តោះអាសន្នចំនួន ៣៣ នាក់ក្រោមការកោះហៅរបស់លោក  Gareth Southgate មុនការប្រកួតដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ។ ប៉ុន្តែគ្រូបង្វឹកវ័យ៥០ឆ្នាំរូបនេះទើបតែ បានប្រកាសជាផ្លូវការណ៏នៅ​ថ្ងៃ​អង្គារនេះពីសមាជិកក្រុមទាំង ២៦ នាក់ចុងក្រោយ វ័យ១៩ឆ្នាំត្រូវបានដកចេញ ។

    Shearer & Ferdinand urge Southgate to pick Greenwood in final 26-man  England Euros squad | Goal.com

    Man. Utd  ក៏បានធ្វើសេចក្តីថ្លែងការណ៍មួយដោយបានបញ្ជាក់ថាការសម្រេចចិត្តត្រូវបានធ្វើឡើងដោយមានការព្រមព្រៀងគ្នា​រវាងភាគីទាំ​ង​សងខាងដើម្បីអនុញ្ញាតឱ្យGreenwoodបានព្យាបាលរបួសអោយបានឆាប់ជាសះស្បើយ។ ជាមួយគ្នានេះ​ផង​ដែរ​។ការកោះហៅ​Greenwood  កាលពីសប្តាហ៍មុនគឺជាការចូលរួមលើកដំបូងសម្រាប់ក្រុមជម្រើស​ជាតិអង់គ្លេសចាប់តាំងពីរូប​គេត្រូវ​បាន​ដកចេញពីក្រុម​ជម្រើស​ជាតិ ក្រោយពីទទួលការចោតប្រកាន់ថារំលោភបំពានលើច្បាប់បង្កាមេរោគកូវីត ១៩ នៅប្រទេសអ៊ីស្លង់កាលពីខែកញ្ញាឆ្នាំមុន៕

     

    ប្រភពព័ត៍មាន៖ Goal

  • Loading...
  • Recent Posts