• Thierry Henry ត្រលប់មកធ្វើជំនួយការគ្រូបង្វឹកជម្រើសជាតិបែលហ្សិកវិញ
    បាល់ទាត់អន្តរជាតិ 1 year ago 694 Views

    បរទេស​៖ អតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្តក្រុមជម្រើសជាតិបារាំងលោកThierry Henryបានវិលត្រលប់មកចូលរួមធ្វើជាជំនួយការគ្រូបង្វឹកក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិកសម្រាប់យុទ្ធនាការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប  Euro ២០២០ ដែលនិងចាប់ផ្តើមនៅថ្ងៃទី១២មិថុនា ២០២១ខាងមុខនេះ។

    Thierry Henry lands new job ahead of Euro 2020 as he steps down from BBC  punditry duties - Mirror Online

    អតីតខ្សែប្រយុទ្ធឆ្នើមក្រុមកាំភ្លើងធំArsenal ធ្លាប់បានទទួលតួនាទីជាជាជំនួយការគ្រូបង្វឹកលោក Roberto Martinez  ក្នុងកំឡុងពេល​បែលហ្ស៊ិកឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ និងទទួលបានចំណាត់ថ្នាក់​លេខ៣​ផង​ដែរ។

    EURO 2020: Thierry Henry joins Belgium support staff » FirstSportz

    ធ្លាប់ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុត(Top Scorer) អោយArsenal រូបលោកក៏ធ្លាប់ ដឹកនាំក្រុម Monaco ក្នុងខែតុលា ក្រោយបញ្ចប់ព្រឹត្តការណ៏World Cup ២០១៨ តែមិនទទួលបានជោគជ័យទេ។បន្ទាប់មកទៀតHenry ក៏បានចាប់អាជីពជាគ្រូបង្វឹក​ក្លឹប​នៅ​លីកកំពូលសហរដ្ឋអាមេរិកគឺMontreal Impact មុនពេលលាលែងពីតំណែងនៅខែកុម្ភៈឆ្នាំ២០២១ និងជាលើកចុងក្រោយគាត់បាន​បន្តការងារជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៏BBCផងដែរ។បុរសវ័យ ៤៣ ឆ្នាំរូបនេះក៏ធ្លាប់លេងឱ្យក្រុម Barcelona និងជួយអោយពួកគេ​ឈ្នះពានក្របខណ្ឌ Champion League នៅរដូវកាល២០០៨-២០០៩។

    Thierry Henry demands action over social media abuse as Arsenal legend  explains decision to suspend accounts – Football Reporting

    បែលហ្ស៊ិកគឺជាក្រុមដែលត្រូវបានចាត់ទុកថាជាក្រុមដែលបណ្តុំទៅដោយកីឡាករឆ្នើមៗនិងមានភាគរយខ្ពស់ក្នុងការឈ្នះពាន Euro​២០២០​នេះ​។ពួកគេ​ស្ថិត​នៅក្នុងពូលជាមួយB រុស្ស៊ីហ្វាំងឡង់និងដាណឺម៉ាកក្នុងពូល B ។ ពួកគេននិងត្រូវបើកយុទ្ធនាការប្រកួត​ជា​មួយ​ក្រុមរុស្ស៊ីនៅថ្ងៃបើកឆាកទី ១២ ខែមិថុនាខាងមុខ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts