• អ៊ូច ធារិទ្ធ និង ប៊ុន សុធា វាយតម្លៃ បឺត សង្ឃឹម ក្នុងលក្ខខណ្ឌខុសគ្នា តែ បឹង កាយ៉ាក មិនស្ថិតក្នុងការចាប់អារម្មណ៍
    ប្រដាល់ក្នុងស្រុក 2 weeks ago 63 Views

    កីឡាករ​ជើង​ខ្លាំង ប៊ុន សុធា និង អ៊ូច ធារិទ្ធ បាន​វាយតម្លៃ​ទៅ​លើ​សមត្ថ​ភាព​របស់ បឺត សង្ឃឹម ក្នុង​លក្ខខណ្ឌ​ខុសគ្នា ប៉ុន្តែ បេក្ខភាព បឹង កាយ៉ាក មិន​ស្ថិត​នៅក្នុងការ​ចាប់អារម្មណ៍​ពី​ភាគ​ទាំង​៣​នោះ​ទេ នៅពេល​អ្នកទាំង​៤​នេះ នឹង​ត្រូវ​ដាក់​ឱ្យ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ប្រាក់លាន នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃអាទិត្យ​នេះ។

    នៅ​ក្នុង​​បេក្ខ​ភាពទាំង​៤​នាក់នេះ ​កីឡាករ ​ប៊ុន ​សុធា​, ​អ៊ូច ​ធារិទ្ធ​ និង ​បឹង​ កាយ៉ាក ​សុទ្ធ​តែ​ធ្លាប់​ដណ្តើម​បាន​ប្រាក់​លាន​ពី​កម្ម​វិធី​នៅ​សង្វៀន​នេះ​ដូចគ្នា គឺ​មាន​តែ​ ​បឺត​ សង្ឃឹម ​នៅ​មិន​ទាន់​បាន​ឈ្នះ​ម្តង​ទេ តែ​​ទោះ​ជា​យ៉ាង​ណា​ ​ប៊ុន ​សុធា​ ដែល​កំពុង​ល្អ​ខ្លាំង​នោះ ​បែរ​ជា​ញញើត​ ​បឺត ​សង្ឃឹម ​ប៉ុន្តែ អ៊ូច ធារិទ្ធ បានញញើត បឺត សង្ឃឹម នោះ​ទេ។

    ជើង​ខ្លាំង ប៊ុន សុធា ​បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា៖ ​«នៅ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ឆ្នើម​ទាំង​បី​នេះ​ បើសិនជា​ខ្ញុំ​​​ចាប់​ឆ្នោត​ប៉ះ ​បឺត​ សង្ឃឹម នៅ​ក្នុងវគ្គជម្រុះ ​គឺ​លំបាក​ឈ្នះ​ណាស់​ ព្រោះ​ខ្ញុំ​ធ្លាប់​ចាញ់​ពិន្ទុ ​បឺត​ សង្ឃឹម​ ម្តង​ហើយ ប៉ុន្តែ​បើ​​គេច​ផុត​ពី ​បឺត​ សង្ឃឹម​ ខ្ញុំ​រំពឹង​​ឈ្នះ​ដល់​ទៅ​៩០​ភាគ​រយ​ ហើយ​ក៏​អាច​​រំពឹង​ឈ្នះ​បាន​ប្រាក់​លាន​ម្តង​ទៀតដែរ​»។​

    ផ្ទុយ​ទៅ​វិញ ​​សម្រាប់​កីឡាករ ​អ៊ូច ​ធារិទ្ធ​ ​បាន​និយាយ​ថា​៖ ​«​ចំពោះ ​បឺត ​សង្ឃឹម ​និង ​បាង​ កាយ៉ាក​ ខ្ញុំ​មិន​បារម្ភ​ទេ ​គឺ​អាចយក​​ឈ្នះ​បាន ប៉ុន្តែ​ ប៊ុន ​សុធា​ តឹង​តែង​ណាស់ ព្រោះខ្ញុំ​ធ្លាប់​​ស្មើ​ជា​មួយ​​គេ​ម្តង​ហើយ​ ហេតុនេះ ​បើ​ចាប់​ឆ្នោត​មិន​ជួប ​ប៊ុន​ សុធា​ ខ្ញុំ​មាន​ទំនុក​​ចិត្ត​៩០​ភាគ​រយ»​។​

    ចំណែក លោក​ បឺត​ សំខាន់​ គ្រូ​បង្វឹក ​បឺត ​សង្ឃឹម បាន​​និយាយ​ថា​៖ «​បេក្ខភាព​ទាំង​​៣​នាក់​ទៀតនេះ ​គេ​ខ្លាំងៗ​ ដោយ​ធ្លាប់​ឈ្នះ​ពាន ​និង​ខ្សែ​ក្រវាត់​ផងដែរ​។​ តែទោះ​ជា​យ៉ាង​ណា ​កូន​សិស្ស​ខ្ញុំ ​ឡើង​សង្វៀន​ ដឹង​តែ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព ​ប៉ុន្តែ​មិន​ហ៊ាន​រំពឹង​​ឈ្នះ​ច្រើន​ទេ ​​ព្រោះ​​ត្រូវ​ប៉ះ​សុទ្ធ​តែ​កំពូល​កីឡាករ​លំដាប់​ល្អ​ជួរ​មុខ»​។​

    នៅ​ក្នុងចំណោមបេក្ខភាព​ទាំង​៤នាក់នេះ ​​អ៊ូច​ ធារិទ្ធ មានបទពិសោធ​​ប្រកួត​​បាន​ច្រើន​ជាង​គេ​ ហើយគេក៏​ជា​កីឡាករជម្រើសជាតិ​ប្រដាល់​សកល​កម្ពុជា ផងដែរ។ ​ធារិទ្ធ​ ប្រកួត​បាន​​១០៥​លើក​ឈ្នះ​៧៩​ ​ចាញ់​២២​ និង​​ស្មើ​៤​ដង  ចំណែក បឺត ​សង្ឃឹម​ ប្រ​កួត​បាន​១០៤ដង ​ឈ្នះ​៧៨​ ចាញ់​២២​ និង​ស្មើ​៤​ដង រីឯ ​ប៊ុន ​សុធា​ ធ្លាប់​ប្រ​កួត​បាន​៨២​ដង ឈ្នះ​៦៨​ ចាញ់​​១២ ​និងស្មើ២​ដង ហើយ​ ​បាង​ កាយ៉ាក​ ធ្លាប់​ប្រ​កួត​បាន​​៨៥​ដង ឈ្នះ​៦៣​ ​ចាញ់​២០ និង​ស្មើ​២ដង៕

  • Loading...
  • Recent Posts