• បើ Pacquiao ផ្តួល Errol Spence ការប៉ះ Floyd ម្តងទៀត នឹងបើកការពិភាក្សា
    ប្រដាល់អន្តរជាតិ 3 weeks ago 11195 Views

    បរទេស៖ ភ្លាម​ៗ ក្រោយពី​​ស្តេច​ប្រដាល់​ Manny Pacquiao បាន​ប្រកាស​ពីការ​សម្រេច​ចិត្ត​របស់​គេក្នុងការ​ប្រកួត​ជាមួយនឹង​ម្ចាស់​ខ្សែក្រវាត់ទម្ងន់​មធ្យម (៦៣-៦៧គីឡូក្រាម) Errol Spence Jr. ការ​ពិភាក្សា​​គ្នាមួយលើការ​ឡើង​ទៅ​​ជួប​កីឡាករ​ Floyd Meayweather នឹង​ត្រូ​វ​បើកការ​ពិភាក្សា​។

    Pacquiao បាន​បង្ហាញ​ថា រូប​គេ​នៅ​តែ​​​ជា​ខ្លា​ចាស់​ដ៏ខ្លាំ​ងម្តង​ទៀត ដោយ​ស្ថិតក្នុង​វ័យ​៤២​ឆ្នាំ​​ទៅហើយ ប្រធាន​ព្រឹទ្ធ​សភា​របស់​ហ្វីលីពីន​រូបនេះ នឹង​ត្រូវ​ជួប​ជើង​​ខ្លាំង​បំផុត​ក្នុង​ប្រភទ​ទម្ងន់​របស់​គេ​។ Spence វ័យ​៣១​ឆ្នាំ គឺ​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភព​លោ​ដ៏ខ្លាំង​ម្នាក់ និង​ពោរពេញ​ដោយ​ទេពកោសល្យម្នាក់ ហើយ​អាច​ជា​គូ​​ប្រកួត​ដ៏ខ្លាំង​ម្នាក់​សម្រាប់​បុរស​ដែលមាន​រហស្ស​នាម​ថា «Pacman» រូប​នេះ ដែល​ក៏​នឹង​ត្រូវ​ដំឡើង​ទម្ងន់​របស់​ខ្លួន​ផង​ដែរ​។ ការ​ប្រកាស​ថា Pacquiao នឹង​ត្រូវ​ឡើង​សង្វៀន​ប្រកួត​ជា​មួយនឹង Spence នៅ​ថ្ងៃ​ទី២១ ខែសីហា នៅ​ក្នុង​ព្រឹត្តិ​ការណ៍ដ៏​កក្រើក​នៅ Las Vegas បាន​បង្កើត​ឲ្យមានការ​ចោទ​សួរ​ជា​សំណួរ​ជា​ច្រើន អំពី Mayweather​។ អ្នក​វិភាគ​ជា​ច្រើន​បាន​ព្យាករ​ថា ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​លើ Spence ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់ Pacquiao​។

    លោក Ishe Smith ដែល​ជា​អតីត​​គូ​ប្រកួត​របស់ Mayweather បាន​និយាយ​ថា៖ «ប្រសិន​បើ Manny ផ្តួល Spence ហើយ​បើ​ទោះ​បី Mayweather ចាញ់​​ការ​ប្រកួត​របស់​ខ្លួន ជំនួប​រវាង Floyd និង Manny នឹង​ត្រូវ​លើក​យកមក​ពិភាក្សា​»​។ Spence គឺ​ជាម្ចាស់​គ្រោង​ខ្សែ​ក្រវាត់​រួម​ IBF និង WBC ដោយ​រូប​គេ​ធ្លាប់​បាន​ប្រកួត​២៧​លើក ឈ្នះ​ទាំង​២៧​លើក ក្នុងនោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​២១​លើក​។ ដោយឡែក Pacquiao ធ្លាប់​បាន​​ប្រកួត​៧១លើក ឈ្នះ​៦២លើក ចាញ់​៧លើក ស្មើ​២លើក ក្នុងនោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៣៩​លើក​៕

     

    ប្រភព​ព័ត៌មាន៖ Worldboxingnews

  • Loading...
  • Recent Posts