• ថិប កាសាន់ទ្រេនីកូល វិលទៅអាមេរិក ទាំងសោកស្តាយ ក្រោយមិនអាចជួយកម្ពុជា នៅក្នុងការប្រកួតជម្រុះអូឡាំពិក
    កីឡាផ្សេងៗ 3 weeks ago 182 Views

    កីឡាការិនី​កូនកាត់ខ្មែរ-អាមេរិក ថិប ​កាសាន់ទ្រេនីកូល និង​ឪពុក​របស់​នាង លោក Tubbs Gregory Allan បាន​ចាក​ចេញពី​ប្រទេស​ហ្ស៊ក់ដានី ទៅកាន់រដ្ឋតិចសាស សហរដ្ឋអាមេរិក ទាំងអារម្មណ៍​សោក​ស្តាយ ខណៈ​រូប​នាង និង​មិត្ត​រួម​ក្រុម គឺ​កីឡាករ  វ៉ា មិថុនា សុទ្ធតែ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួតជម្រុះអូឡាំពិក ផ្នែក​កីឡាតេក្វាន់ដូ WT ប្រចាំ​ទ្វីបអាស៊ី នោះ។

    ​          សម្រាប់ការ​ប្រកួតជម្រុះ​អូឡាំពិក ដែល​បាន​ធ្វើ​នៅ​ប្រទេស​ហ្ស៊កដង់​នេះ ​កីឡាការិនី ថិប ​កាសាន់ទ្រេនីកូល ​បាន​ក្លាយជា​ក្តី​សង្ឃឹម​សម្រាប់កម្ពុជា នៅ​ពេលកញ្ញា បាន​​យក​ឈ្នះ​លើ​កីឡាការិនី​របស់​ប៉ាគីស្ថាន Zoya Sabir ក្នុង​លទ្ធផល​ពិន្ទុ ៣៨-១ នៅ​ក្នុងការ​ប្រកួត​វគ្គជម្រុះ​១៦នាក់ ស្របពេល​កីឡាករ​កម្ពុជា វ៉ា មិថុនា ​បាន​ធ្លាក់ ព្រោះ​ចាញ់ ជើងខ្លាំង​មកពី​​តៃប៉ិ​ Liu​Wei-ting ដោយពិន្ទុ​ដាច់ គឺ​៣៨ទល់នឹង​៤ នោះ។

    តែ​ទោះបីជា​យ៉ាង​ណា សម្រាប់ការ​ឡើងទៅជួបកីឡាការិនីជា​ម្ចាស់​ផ្ទះ Hamaidi ​Natali​ នៅ​ក្នុង​វគ្គ​ជម្រុះ​៨នាក់ចុង​ក្រោយ កាលពី​ថ្ងៃសៅរ៍ កន្លង​មក​នេះ ថិប កាសាន់​ទ្រេនីកូល ​បាន​ប្រឹង​ប្រែង​ប្រកួត​យ៉ាង​ខ្លាំង ប៉ុន្តែ​នៅ​តែ​មិនអាច​យក​ឈ្នះ​លើ​កីឡាការិនី​របស់​ម្ចាស់​ផ្ទះ​បាន គឺ​រូប​នាង​បានចាញ់ ដោយពិន្ទុ​ ៥-៣ ទាំង​មិន​អស់ចិត្ត។

    ​តាម​រយៈ​គ្រូ​បង្គោល​​ក្រុមជម្រើសជាតិតេក្វាន់ដូ​កម្ពុជា លោក ​ឆយ ​យ៉ុង​សុខ​ ដែល​​បាន​ដឹកនាំ​ការ​ប្រកួតនេះ​ដោយ​ផ្ទាល់ ជាមួយ​គ្រូជំនួយ​លោក Tubbs Gregory Allan នោះ បាន​ប្រាប់ប្រព័ន្ធ​ផ្សាយ​​ថា៖​«​យើង​ពិតជា​មានការ​សោក​ស្តាយ​ខ្លាំង​ ​ព្រោះ​​ក្រុម​អត្តពលិក​របស់​យើង​​ប៉ះ​ចំ​គូ​ប្រកួត ដែល​​មាន​សមត្ថ​ភាព​​ខ្លាំង​ជាង​យើង ធ្វើ​ឱ្យ​​​យើង​បាត់​ឱកាស​»។​

    លោក ឆយ យ៉ុងសុក បានបន្ថែម​ថា៖ ​«ចំណែក​​កីឡាការិនីជម្រើសជាតិ​កម្ពុជា​ ថិប កាសាន់​ទ្រេនីកូល ​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រកួត​ចាញ់​កីឡា​ការិនី​​ជា​ម្ចាស់​ផ្ទះ ព្រោះ​ចាញ់មិន​ដាច់​ខ្លាំង​ទេ​។ សម្រាប់​នាង​ផ្ទាល់​ មានការ​ខក​​ចិត្ត​​​​ខ្លាំង​បំផុត ​ ដែល​មិន​អាច​ដណ្ដើមបាន​​កៅអី​ សម្រាប់កម្ពុជា បាន​ទៅចូល​រួមការ​ប្រកួត​អូឡាំពិក​ ក្រុងតូក្យូ ប្រទេស​ជប៉ុន លើក​នេះ​បាន»។

    ជាមួយគ្នា​នេះ លោក ជ្រិន សុធា អនុ​ប្រធានខេមរៈសហព័ន្ធតេក្វាន់ដូ ​បាន​បង្ហោះ​រូប​ភាពនៃ​ការ​ប្រកួត​របស់​កីឡាការិនី ថិប កាសាន់ទ្រេនីកូល រួច​បាន​ពោលពាក្យ​ដូច្នោះ​ថា៖​«ខាស៊ី (ថិប កាសាន់ទ្រេនីកូល) បានចាញ់ម្ចាស់ផ្ទះ ដោយពិន្ទុ ៣ ទល់ ៥។ ខាស៊ី ប្រឹងប្រែង​ខ្លាំង​ណាស់ ទាំងការហ្វឹក​ហាត់ និង​ការ​ប្រកួត ប៉ុន្តែ​នៅមិនអាចធ្វើដំណើរបន្តទៅ​អូឡាំពិក បាន​នៅ​ឡើយ»៕

     

  • Loading...
  • Recent Posts