• Liverpool និង Chelsea ឈ្នះកៅអី Champions League ខណៈ Leicester បានត្រឹមសោកការ (មានវិដេអូ)
    បាល់ទាត់អន្តរជាតិ 2 months ago 1716 Views

    បរទេស៖​ ក្រុមហង្សក្រហម Liverpool និងតោ​ខៀវ Chelsea បាន​ឈ្នះ​កៅ​២​ចុងក្រោយ​សម្រាប់ក្រប​ខ័ណ្ឌ Champions League ប៉ុន្តែ ក្រុម Leicester City បាន​ធ្លាក់​ចេញ​ពី​ចំណាត់​ថ្នាក់​​កំពូល​ទាំង​៤​ក្នុង​រដូវ​កាល​ជាលើក​ទី​២​ជាប់​ៗគ្នា នៅ​ចុងក្រោយ​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Premier League នា​រដូវកាល​នេះ កាលពីថ្ងៃ​អាទិត្យ​។

    Liverpool បាន​គេច​ផុត​ពីការ​ខក​ចិត្ត ខណៈ​ដែលពួកកេ​បាន​ផ្តួលក្រុម Crystal Palace ក្នុងលទ្ធ​ផល ២-០ ដើម្បី​បញ្ចប់​ដោយការ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ហើយ​នេះ​គឺ​ជា​សមិទ្ធ​ផល​មួយ​ក្នុង​រដូវ​កាល​ដ៏​ត្រដាប​ត្រដួស ដែល​នៅ​ពេល​នោះ ការ​ព្យា​យាម​ការ​ពាន​របស់​ពួក​គេ បានបញ្ចប់​​យ៉ាង​ផុយស្រួយ​។ Chelsea បាន​​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Aston Villa ក្នុងលទ្ធ​ផល ២-១ ហើយ​លទ្ធផល​នេះ ស្ទើរ​តែ​បាន​បញ្ចប់​ក្តី​សង្ឃឹម​របស់​ពួកគេ​ក្នុងការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់កំពូល​ទាំង​៤​ទៅហើយ​។ ប៉ុន្តែ ក្រុម​តោខៀវ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ក្រុម Tottenham ដែល​បាន​វាយ​បក​តាមពីក្រោយ​​២លើក ដើម្បី​ដណ្តើម​បាន​ជ័យ​ជម្នះក្នុងលទ្ធ​ផល ៤-២ នៅ​លើ​ទឹកដីក្រុម Leicester City​។

    ខ្សែ​ប្រយុទ្ធ Harry Kane បាន​ស៊ុត​​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម Spurs ដើម្បី​ឈ្នះ​ស្បែក​ជើង​មាស​ក្នុងក្រប​ខ័ណ្ឌ Premier League ជាលើក​ទី​៣ ក្រោយពី​រក​បាន​២៣​គ្រាប់ ស្រប​ពេល​ដែល Gareth Bale បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ នៅ​ជិត​បញ្ចប់​ការ​ប្រកួត​។ Liverpool បាន​បញ្ចប់​​រដូវ​កាលនេះ ដោយមាន​៦៩ពិន្ទុ ខណៈ​ដែល Chelsea មាន​៦៧ពិន្ទុ​ហើយ Leicester មាន​៦៦ពិន្ទុ​៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts