• ថ្ងៃចុងក្រោយនៃក្របខ័ណ្ឌ Premier League ក្រុម៣នឹងប្រជែងគ្នាយកតំណែង Top 4
    បាល់ទាត់អន្តរជាតិ 2 months ago 309 Views

    បរទេស៖ កៅអីក្របខណ្ឌ Champions League នៅសល់២កន្លែងទៀត ខណៈដែលក្រុមមកពីក្របខ័ណ្ឌ Premier មានដល់ទៅ ៣ក្រុម Chelsea, Liverpool និង Leicester City ដែល និង ត្រូវធ្វើការប្រកួតប្រជែងគ្នាជាមួយគូប្រជែងរបស់ពួកគេនៅក្នុង សប្តាហ៏ទី៣៨នាថ្ងៃបិទបញ្ចប់រដូវកាលនាវេលា​យប់ថ្ងៃអាទិត្យនេះ។

    Premier League top four fixtures: Liverpool, Chelsea and Leicester run-ins  | The Independent

    សម្រាប់ក្រុមម្ចាស់ជើងឯក Man. City  បានជាប់ដោយស្វ័យប្រវត្តិសម្រាប់កៅអីទៅលេងនៅពាន​រង្វាន់កំពូលទ្វីបអឺរ៉ុប​នេះ​ដោយ​ស្វ័យប្រវត្តិរួចទៅហើយវគ្គចែកពូលរដូវកាល ២០២១-២០២២ រួមជាមួយក្រុម Man. United ដែលមានពិន្ទុ ដាច់ពីក្រុមChelsea ៤ពិន្ទុ។ ដូច្នេះការប្រកួតចុងក្រោយនេះប្រសិនពួកគេចាញ់ម្ចាស់ផ្ទះWolverhampton  ក៏ក្រុមលោក​Ole Gunnar Solskjaerឈរនៅចំណាត់ថ្នាក់លេខ២ដដែល។ ត្រលប់មកនិយាយពីក្រុមលេខ៣ Chelsea គឺមានគម្លាតតែ១ពិន្ទុប៉ុណ្ណោះពីក្រុមលេខ៤Liverpool ​និងក្រុមលេខ ៥ Leicester ដែលពួកគេទាំងពីរក្រុមនេះមានពិន្ទុស្មើគ្នាគឺ៦៦ តែមានគ្រាប់បាល់ស៊ុតបញ្ចូលទីតិចជាងLiverpool ៤គ្រាប់ ។

    Premier League: Chelsea, Liverpool or Leicester City - Who will finish in  the top four? | Goal.com

    មានន័យថាChelsea ត្រូវតែផ្តួលAston Villa ដើម្បីបញ្ចប់ចំណាត់ថ្នាក់ទី៣ រឺក៏ផ្តួល Man.City នៅវគ្គផ្តាច់ព្រ័ត្រChampion League នាថ្ងៃសៅរ៏ទី២៩ឧសភានេះអោយខាងតែបាន។ យ៉ាងណាមិញLiverpoolត្រូវតែផ្តួលភ្ញៀវCrystal Palace នាទឹកដី Anfield ហើយLeicester City ហាក់ដូចជាលំបាកបន្តិព្រោះត្រូវការគ្រាប់បាល់ច្រើនចាប់ពី៥គ្រាប់ពេលទទួលភ្ញៀវ Tottenham​នៅថ្ងៃអាទិត្យទី២៣ឧសភា ២០២១ សម្រាប់ការប្រកួតវេលាម៉ោង១០យប់ដូចគ្នាទាំងអស់នោះ៕

     

    ប្រភពព័ត៍មាន៖ BBC

  • Loading...
  • Recent Posts