• ការប្រជែងកៅអី Champions League នៅអង់គ្លេស ឈានដល់ដំណាក់កាលចុងក្រោយ
    បាល់ទាត់អន្តរជាតិ 2 months ago 2302 Views

    បរទេស៖ ការ​ប្រជែង​យក​កៅអី​ចុងក្រោយ​២​​របស់​ក្រប​ខ័ណ្ឌ Champions League  នឹង​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ​នៅ​ថ្ងៃ​អាទិត្យ​ ខណៈ​ដែលក្រុម Chelsea, Liverpool និង Leicester City ត្រូវ​ប្រជែង​គ្នា​ដើម្បីយក​កៅអី​មួយ​ក្នុ​ង​យុទ្ធនា​ការកំពូល​អឺ​រ៉ុប​។

    Chelsea កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់លេខ​៣ ដោយមាន​៦៧ពិន្ទុ ហើយនិង​ឈ្នះ​កៅអី​របស់​ខ្លួន តាមរយៈការ​ដណ្តើម​បាន​ជ័យ​ជម្នះ​លើ​ទឹកដីក្រុម Aston Villa នៅថ្ងៃ​អាទិត្យ នៅមុន​ពេល​ពួក​គេ​ត្រូវ​ជួប​ជាមួយនឹងក្រុម Manchester City ក្នុងក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​។ ទាំង​ក្រុម Liverpool និង Leicester City កំពុង​តែ​ដេញ​តាមពីក្រោយ​ក្រុម Chelsea ១ពិន្ទុ​ដូចគ្នា ប៉ុន្តែ Liverpool ដែល​ជា​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Champions League ឆ្នាំ​២០១៩ មានប្រៀប​ខ្ពស់​ជាង Leicester​។

    ការមិនស្គាល់​ចាញ់​សោះ​ពី​ការ​ប្រកួត៩​លើក​ជាប់​ៗវគ្នា រួម​ទាំង​ការ​ឈ្នះ​ការ​ប្រកួត​៤​លើក​ចុងក្រោយ​របស់​ខ្លួន បាន​ជួយ​ឲ្យ​ក្រុម​របស់លោក Jurgen Klopp ឡើង​ឈរ​ពី​លើក្រុម​ Leicester ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ច្រើនជាង​គេ​។ ការ​មាន​គ្រាប់បាល់​ច្រើន​ជាង​៤គ្រាប់ មានន័យ​ថា ប្រសិន​បើ Liverpool ផ្តួល​ក្រុម Crystal Palace នៅ​ថ្ងៃ​​អាទិត្យ ក្រុម Leicester ត្រូវ​តែ​ផ្តួលក្រុម Tottenham Hotspur តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​បានច្រើន ដើម្បី​ឈ្នះ​កៅអី​ Champions League ជាលើក​ទី​២​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​៕

     

    ប្រភព​ព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts