• កីឡាករជម្រើសជាតិវ៉ូវីណាម និងជម្រើសជាតិឃីកបុកស៊ីង ត្រូវប្រកួតគ្នាដណ្តើមយកលេខ១
    ប្រដាល់ក្នុងស្រុក 4 weeks ago 84 Views

    កីឡាករ​ជើងខ្លាំង ម៉ឺន មេឃា និង ឈុត សេរីវ៉ាន់ថង​ នឹង​ត្រូវ​វិល​ជួបគ្នា​ជា​ថ្មី នៅ​ក្នុង​ការ​ប្រកួតជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់ នៃ​​ព្រឹត្តិការណ៍​អ្នកតស៊ូ​គុនខ្មែរគោជល់ កំពូល​ជើង​ឯក ក្នុង​ប្រភេទទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន CNC នា​ល្ងាច​ថ្ងៃសៅរ៍នេះ ហើយនេះជា​ការ​ប្រកួត​​ដ៏សំខាន់​បំផុត ដើម្បីកំណត់​ឱ្យ​បាន​ច្បាស់​ពី​បេក្ខភាព​ទទួលបាន​ចំណាត់​ថ្នាក់​លេខ១ និង​លេខ​២ ប្រចាំ​ពូល​A នេះ។

    ​តាម​រយៈការ​ប្រកួតជម្រុះ​ប្រចាំពូល​Aនេះ ២​លើក​កន្លង​មក ម៉ឺន មេឃា និង ឈុត សេរីវ៉ាន់ថង សុទ្ធ​តែ​បាន​យក​ឈ្នះ​លើ ឡុង ជិន និង សូត្រ វាសនា ដោយពិន្ទុ ដោយ​ជ័យជម្នះនេះ វា​បានកំណត់រួច​ទៅហើយ​ថា អ្នកទាំង​២​នេះ ​ត្រូវ​ដឹកនាំ​គ្នា​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ ឡុង ជិន និង សូត្រ វាសនា ដែល​ត្រូវ​ជួបគ្នា នៅ​ថ្ងៃសៅរ៍នេះ គឺនៅ​សល់​ត្រឹម​ការ​ប្រកួត​បង្រ្គប់​កិច្ច​ប៉ុណ្ណោះ ព្រោះ​ពួកគេ បាន​ធ្លាក់ចេញពីការ​ប្រកួតនេះ ដោយស្វ័យប្រវត្តិរួច​ទៅ​ហើយ។

    ការ​វិល​មក​ជួបគ្នា​រវាង ម៉ឺន មេឃា និង ឈុត សេរីវ៉ាន់ថង់ លើកនេះ វា​មិនត្រឹម​តែ​ជា​ការ​ប្រកួតដណ្តើម​យក​លេខ​១ និង​លេខ​១​ប្រចាំពូល​Aប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ការ​ជា​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​ជម្រើសជាតិវ៉ូវីណាម និង​ជម្រើសជាតិ​ឃីកបុកស៊ីង ផងដែរ ព្រោះ​នៅ​ក្នុង​ឆ្នាំ​នេះ ម៉ឺន មេឃា នៅតែបានជាប់ជា​ជម្រើសជាតិវ៉ូវីណាមកម្ពុជា ដោយមាន​ឈ្មោះ​ក្នុង​បញ្ជី​ថា អេ វិរៈខាំឈិតភូថង ចំណែក ឈុត សេរីវ៉ាន់ថង ជាកីឡាករជម្រើសជាតិ​ឃីកបុកស៊ីងកម្ពុជា ដែល​មាន​​ឈ្មោះ​​ក្នុង​បញ្ជី​ថា ឈុត វ៉ាន់ថង។

    យ៉ាង​ណា​ក៏​ដោយ សម្រាប់ការ​ប្រកួតនេះ លោក ឈុត សេរី ដែលជា​ឪពុក​បង្កើត និងជា​បណ្តុះ​បណ្តាល ឈុត វ៉ាន់ថង ដោយ​ផ្ទាល់​ដៃ មុនពេល​រូបគេ បានជាប់ជម្រើសជាតិ​នោះ បាននិយាយ​ថា៖ ​«​ការ​ប្រកួត​នេះ មាន​ភាព​តាន​តឹង​ខ្លាំង ព្រោះ ម៉ឺន មេឃា គឺ​មាន​មាធ​ធំ​ជាង​យើង គឺ​វា​តូចជា​កូន​ដៃ និងមេដៃ​អ៊ីចឹង​ដែរ​ បើ​ទោះបីជា​អ្នកទាំង​២ មានទម្ងន់ដូច​គ្នា ក៏​ដោយ»។

    បើតាម​លោក ឈុត សេរី បាន​ឱ្យ​ដឹង​ថា កូន​របស់​គាយ់ ឈុត វ៉ាន់ថង ​ធ្លាប់បានជួប ម៉ឺន មេឃា ២​លើក​មក​ហើយ ដោយ​ឈ្នះ​២​ដង និងចាញ់​២​ដង​ដូច​គ្នា ប៉ុន្តែ​ជំនួប​លើក​ទី​៤ ចុង​ក្រោយ គឺ ម៉ឺន មេឃា ជា​អ្នក​ឈ្នះ។ ចំណែក​ការ​ប្រកួត​លើក​នេះ គេ​នៅមិនទាន់​ដឹង​ថា អ្នកណា ជា​អ្នក​ឈ្នះ​បាន​៣ពិន្ទុ​ឱ្យប្រាកដ​នោះ​ទេ ខណៈ​អ្នកទាំង​២នេះ មិន​និយម​ចូល​វាយ​កៀក​ដូចគ្នា តែ​កណ្តាប់​ដៃ​របស់ ម៉ឺន មេឃា ​វាយ​ចេញ​បាន​លឿនជាង ដោយសារ មេឃា ធ្លាប់​​ហ្វឹក​ហាត់នៅ​ក្នុង​ក្រុមជម្រើសជាតិប្រដាល់​សកលកម្ពុជា មុនពេល​រូប​គេ​ឈប់ និងបានមក​ចូល​រួមជាមួយ​ក្រុម​វ៉ូវីណាម​កម្ពុជា៕

  • Loading...
  • Recent Posts