• Liverpool ខិតកាន់តែកៀកក្នុងការឈ្នះកៅអី Champions League ក្រោយផ្តួល Burnley (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 2 months ago 996 Views

    បរទេស៖ Liverpool បាន​ឡើង​ទៅ​ឈរ​ក្នុងចំណាត់​ថ្នាក់​លេខ​៤​លើ​តារាងក្រប​ខ័ណ្ឌ Premier League ជាលើក​ទី​១ បើ​គិ​ត​ចាប់​តាំងពី​ខែ​កុម្ភៈ ក្រោយពី​បាន​យកឈ្នះ​ ៣-០ លើក្រុម Burnley ខណៈ​ដែលក្រុម​របស់​លោក Jurgen Klopp នៅ​តែស្ថិតលើផ្លូវក្នុងការ​ស្រោច​ស្រង់​កៅអី​មួយ​ក្នុងក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​។

    កីឡាករ Roberto Firmino និង Nathaniel Phillips បាន​ស៊ុត​បាល់បញ្ចូល​ទី​ដូចគ្នា​នៅ​តង់នីមួយ​ៗ នៅមុន​ពេល Alex Oxlade-Chamberlain បាន​រក​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់ទី​ នៅរយៈពេល​២នាទី​ចុងក្រោយ ខណៈ​ដែល​ក្រុម Liverpool បាន​ឈរពី​លើ​ក្រុម Leicester ក្នុង​ចំណាត់​ថ្នាក់លេខ​៤ ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​។ ការដ​ណ្តើម​ជ័យ​ជម្នះ​លើ​ទឹកដីខ្លួន​ឯង​ពេល​ប្រកួត​ជាមួយនឹងក្រុម Crystal Palace នៅ​ថ្ងៃ​អាទិត្យ ពី​មុខ​អ្នក​គាំទ្រ​ចដ៏ច្រើន​បំផុត នា​កីឡដ្ឋាន Anfield បើ​គិត​ចាប់​តាំងពី​ពួក​គេ​បាន​បញ្ចប់​ការ​រង់​ចាំ​រយៈពេល​៣០ឆ្នាំ ដើម្បីក្លាយ​ជា​ម្ចាស់​ជើង​ឯកអង់គ្លេស កាលពី​រដូវ​កាល​មុន នឹ​ង​ធ្វើ​ឲ្យ​ក្រុម Liverpool មាន​ក្តីសង្ឃឹម​ខ្ពស់​ក្នុងការ​ដណ្តើម​បាន​លេខ​៤»​។

    លោក Klopp បាន​ឲ្យដឹងថា៖ «ពេល​នេះ យើងនឹង​ទទួល​ស្វាគមន៍​អ្នក​គាំទ្រ​១០០០០នាក់ នៅ​កីឡដ្ឋាន Anfield​ ហេតុនេះ ខ្ញុំពិត​ជា​អន្ទះ​សារ​ចង់​ឃើញ​ណាស់​។ នេះ​គឺ​ជា​ការ​ប្រកួត​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។ យើង​ត្រូវ​តែ​ឈ្នះ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ ហើយ​យើង​ធ្វើ​បាន​។ មិន​ទាន់​មាន​ការ​កាត់​សេចក្តីនៅ​ឡើយ​ទេ ប៉ុន្តែ យើង​ធ្វើ​ឲ្យយើងស្ថិតក្នុង​ទីតាំង​ល្អ ហើយ​យើង​ត្រូវ​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​។ យើង​ជា​អ្វី​ដែលយើង​ត្រូវ​ការ​»​៕

    ប្រភព​ព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts