• លោក Pep បារម្ភពីរបួស Gundogan ក្រោយពីចាញ់ Brighton (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 2 months ago 623 Views

    បរទេស៖ លោក Pep Guardiola គ្រូបង្វឹករបស់ Manchester City បាន​និយាយ​ថា ខ្សែ​បម្រើ Ilkay Gundogan បាន​រង​របួស​សាច់​ដុំ ក្នុង​ពេល​ពួក​គេ​បាន​រង​​បរា​ជ័យក្នុងលទ្ធ​ផល ៣-២ ក្រោមស្នា​ដៃក្រុម Brighton & Hove Albion កាលពីថ្ងៃ​អង្គារ។

    បញ្ហា​របួស​នេះ កំពុង​​តែ​ក្លាយ​ជា​ការ​បារម្ភ​ដ៏ធំ​សម្រាប់លោក​គ្រូបង្វឹក​ Guardiola សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ ស្រប​ពេល​ដែលការ​ប្រកួតក្រ​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​ កាន់​តែ​ខិត​ជិតមក​ដល់​។ ខ្សែ​បម្រើ Gundogan បាន​រក​គ្រាប់បាល់​បើកឆាក តាម​រយៈ​ការ​តែត​បាល់​ចូល​ទី​យ៉ាងល្អ​នៅ​នាទី ទី​២ ពេល​ប្រកួត​ជា​មួយនឹងក្រុម Brighton ប៉ុន្តែ ត្រូវ​បាន​បង្ខំ​ចិត្ត​ប្តូរ​ចេញ នៅនាទី ទី​៥៦​​។ លោក Guardiola បាន​ប្រាប់​​ទូរ​ទស្សន៍ BT Sport ថា៖ «រូប​គេ​មាន​បញ្ហា​របួស​បន្តិច​។

    គ្រាន់​តែ​​ជា​របួស​តិច​តួច​ប៉ុណ្ណោះ រូប​គេ​បាន​ចាប់​ផ្តើម​លេង​នៅ​តង់​ទី​២ ហើយ​រូប​គេ​មាន​បញ្ហា​របួសសាច់ដុំ ដោយ​សារ​តែ​រូប​គេ​មិនអាច​រត់ឲ្យ​បាន​ស្រួល ហើយ​នោះគឺ​ជា​មូលហេតុ​ដែល​មាន​ការ​ប្តូរ​ចេញ​»​។ អ្នក​គាំទ្រ​ជិត​៨០០០នាក់ ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ចូល​ទស្ស​នា​ការ​ប្រកួត​របស់ក្រុម Brighton ដែល​បាកត់ត្រា​ជ័យ​ជម្នះ​ជ័យ​ជម្នះ​មួយ​ក្នុង​ចំណោម​ជ័យជ្នះ​ដ៏​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល​បំផុត ក្នុងក្រប​ខ័ណ្ឌ Premier League ហើយ​​អ្នក​គាំទ្រ​ទាំង​នោះ បានបន្ត​នៅ​ក្នុង​កីឡដ្ឋាន​ក្នុងរយៈពេល​ដ៏យូរ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត ដើម្បី​អប​អរ​ដល់​វីរ​បុរស​របស់​ខ្លួន​៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts