• Chelsea ផ្តល់ការឈឺចាប់ដល់ Leicester វិញ ដើម្បីគ្រប់គ្រង Top 4 (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 2 months ago 3560 Views

    បរទេស៖ ក្រុម​តោ​ខៀវ Chelsea បាន​សង​សឹក​ចំពោះការ​រង​បរា​ជ័យ​ក្នុង​ការប្រកួត​ពាន FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ​របស់ពួកគេ ក្រោមស្នា​ដៃក្រុម​ Leicester ដើម្បី​ឡើង​ឈរ​លើ​ក្រុម​កញ្ជ្រោង​កំណាច​មួយ​នេះ ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ លើ​តារាងក្រប​ខ័ណ្ឌ Premier League ក្រោយពី​បាន​កត់ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១ នៅ​ពីមុខ​អ្នក​គាំទ្រ​ចំនួន​៨០០០នាក់ នា​កីឡដ្ឋាន Stamford Bridge កាលពីថ្ងៃ​អង្គារ​។

    ខ្សែ​ការ​ពារ Antonio Rudiger និង​ខ្សែ​បម្រើ Jorginho សុទ្ធ​សឹង​រក​បាន​គ្រាប់​បាល់​បញ្ចូលទី​ដូចគ្នា សម្រាប់ក្រុម Thomas Tuchel ដើម្បី​រក្សា​ធ្វើ​ឲ្យ​ការ​ប្រជែង​យក​កៅអី​ទៅកាន់​ក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាលក្រោយ ស្ថិតក្នុង​ដៃ​របស់​ពួកគេ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ជ័យ​ជម្នះ​នេះ បាន​កើត​ឡើង ស្រប​ពេល Chelsea បាន​បាត់​តារាដ៏ឆ្នើម​ម្នាក់ ក្រោយពី​ខ្សែ​បម្រើ N’Golo Kante បាន​រង​របួស​នៅ​តង់​ទី​១ ពោល​គឺ​ត្រឹម​តែ​រយៈពេល​១១ នៅមុន​ពេល​ពួកគេ​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Manchester City ក្នុងក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​។ ការ​ដណ្តើម​បាន​ជ័យ​ជ្នះ​នៅ​លើ​ទឹកដីក្រុម Aston Villa នៅ​ថ្ងៃ​អាទិត្យ នឹង​ជួយ​ឲ្យ​ក្រុម Chelsea មាន​សុវត្ថិភាពក្នុង​ការ​ដណ្តើម​បាន​​ថ្នាក់​កំពូល​ទាំង​​៤​។

    Leicester នឹង​មាន​ការ​ចង​ចាំជា​រៀង​រហូត​លើ​ការ​ឈ្នះពាន FA Cup ជាលើក​ទី​១ នា​កីឡដ្ឋាន Wembley កាលពីថ្ងៃ​សៅរ៍ ប៉ុន្តែ បច្ចុប្បន្ន ប្រឈមមុខ​នឹង​ការ​​បាត់​បង់​កៅអី Champions League នៅថ្ងៃ​ចុងក្រោយនៃ​យុទ្ធនាការ​​នេះ​២​ឆ្នាំ​ជាប់​ៗ​គ្នា​៕

    ប្រភ​ព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts