• Chelsea សម្លឹងរកការសងសឹកលើ Leicester និងដណ្តើមកៅអី Champions League
    បាល់ទាត់អន្តរជាតិ 2 months ago 394 Views

    បរទេស៖ ក្រុម Leicester មាន​ពេល​តិច​តួច​តួច​ណាស់ក្នុងការ​​អប​អរ​ការ​ឈ្នះពាន FA Cup ជាលើក​ទី​១ ខណៈ​ដែលពួកគេ​នឹង​ត្រូវ​ប៉ះក្រុម​ Chelsea ម្តង​ទៀត​នៅ​រាត្រីនេះ ក្នុង​ការ​ប្រកួត​ដ៏​សំខាន់ដ៏សំខាន់​នៃក្រប​ខ័ណ្ឌ Premier League ដែល​អាច​ជា​ការ​ប្រកួត​កាត់​សេចក្តីលើ​ក្រុម​ដែល​ត្រូវ​ឈ្នះកៅអី Champions League នា​រដូវ​កាលក្រោយ​។

    ក្រុម Leicester កំពុង​តែ​ស្ថិតក្នុង​ទី​តាំង​ដ៏​រឹងមាំ​ ក្នុងការ​ចូលរួម​ជាមួយនឹង​ក្រុម​ដែល​ឈ្នះ​សិទ្ធិ​រួច​ជាស្រេច Manchester City និង Manchester United ក្នុងក្រប​ខ័ណ្ឌ​កំពូល​អឺ​រ៉ុប ខណៈ​ដែលពួកគេ​កំពុងឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ នៅ​លើ​តារាង ដោយ​នៅ​សល់​​២​ប្រកួត​ទៀត​។ ប៉ុន្តែ Chelsea និង Liverpool ដឹង​យ៉ាង​ច្បាស់​ថា ការ​ដណ្តើម​បាន​ជ័យ​ជ័យ​ជម្នះ​ក្នុងការ​ប្រកួត​ទាំង​២លើក​ចុងក្រោយ​របស់​ពួក​គេ នឹងគ្រប់គ្រាន់​សម្រាប់​ក្រុម​ទាំង​២ ក្នុងការ​ឡើង​ឈរ​ពីលើក្រុម​របស់លោក Brendan Rodgers ក្នុង​ចំណាត់​ថ្នាក់​​កំពូល​ទាំង​៤​។

    Leicester កំពុង​នាំមុខ​លើ​ក្រុមតោ​ខៀវ​ចំនួន​២ពិន្ទុ និង​នាំមុខ​៣ពិន្ទុ​លើក្រុម Liverpool ប៉ុន្តែ នឹងត្រូវ​ជួប​ការ​ប្រកួត​ដ៏​​តាន​តឹង​បំផុត​ជាមួយនឹងក្រុម Tottenham នៅ​ថ្ងៃ​អាទិត្យ ក្រោយពី​ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Stamford Bridge​។ លោក Rodgers បាននិយាយ​​កាលពីថ្ងៃ​ចន្ទ​ថា៖ «យើង​បាន​ដឹង​ថា យើងមិន​មាន​ប្រៀប​ក្នុង​កម្ម​វិធី​ប្រកួត​ឡើយ​។ រាល់​អ្វី​ៗ​ទាំង​អស់​នៅ​តែ​ស្ថិតក្នុង​ដៃ​របស់​យើង​។ កីឡាករ​ស្ថិតក្នុង​កម្រិត​សមត្ថភាព​ដ៏​អស្ចារ្យ​រហូត​មក​ដល់ពេលនេះ​។ យើង​ស្ថិតក្នុង​ទី​តាំង​ឈ្នះកៅអី​ក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប យើង​នៅ​សល់​២​ប្រកួត​ទៀត ដើម្បី​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​»​៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts