• អ្នកចាំទី Alisson តែតបាល់ចូលទីជួយឲ្យ Liverpool ខណៈ Spurs ឡើងឈរលេខ៦ (មាវីដេអូ)
    បាល់ទាត់អន្តរជាតិ 3 months ago 4492 Views

    បរទេស៖ គ្រាប់បាល់​ឈ្នះនៅនាទី ទី​៩៥​របស់​អ្នក​ចាំ​ទី Alisson Becker បាន​ជួយ​ឲ្យ Liverpool ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ២-១ នៅ​លើ​​ទឹកដីក្រុម West Bromwich Albion កាលពីថ្ងៃ​អាទិត្យ ដើម្បី​រក្សា​​ប្រជែង​របស់​ពួកគេ​​ដើម្បី​ដណ្តើម​កៅអី​ក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ​។

    ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម Tottenham ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ២-០ លើ​ក្រុម Wolves ដើម្បី​​ស្ថិត​ក្នុង​ទី​តាំង​ដ៏​រឹងមាំ សម្រាប់​​កៅអី​ក្នុងក្រប​ខ័ណ្ឌ Europa League ប៉ុន្តែ ក្តី​សង្ឃឹម​របស់ Everton ក្នុងការ​ទៅលេងក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប បាន​ជួប​ការ​រំខាន​ដោយ​សារ​តែ​ការ​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ១-០ ក្រោមស្នា​ដៃក្រុម Sheffield United នា​កីឡដ្ឋាន Goodison Park​។ គ្រាប់បាល់​តែត​បញ្ចូល​ទី​យ៉ាងល្អរបស់ Alisson បាន​ជួយ​ឲ្យ Liverpool ស្ថិត​ក្នុង​ការ​ប្រជែង​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៤ បើ​ទោះ​បី​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៥​ក៏ដោយ​​​។ ក្រុម​របស់​លោក Jurgen Klopp ដេញ​តាមពីក្រោយក្រុម​ឈរ​លេខ​៤ Chelsea ចំនួន​១ពិន្ទុ និង​ក្រុម Leicester ចំនួន​៣ពិន្ទុ ខណៈ​ដែល​ក្រុម​ទាំង​២ នៅ​សល់​ការ​ប្រកួត​២លើក​ទៀត​​។

    ប៉ុន្តែ ស្រប​ពេល​ដែល Leicester និង Chelsea នឹង​ត្រូវ​​ជួប​គ្នា​ម្តង​ទៀត បន្ទាប់​ពី FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​​ក្រុម Leicester បាន​យកឈ្នះ​ ១-០ កាលពីថ្ងៃ​សៅរ៍ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​លើ​ក្រុម Burnley និង Crystal Palace នឹង​ជួយ​ឲ្យ​​ក្រុម Liverpool ឡើង​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​៤​៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts