• សង្វៀនថោន ត្រូវបានបិទ ខណៈកម្មវិធីប្រកួត៤ទៀតរបស់បាយ័ន និង CNC ត្រូវបានផ្អាក
    ប្រដាល់ក្នុងស្រុក 1 month ago 79 Views

    សង្វៀនប្រដាល់ថោន ត្រូវបាន​សម្រេចបិទ​ជាបណ្តោះអាសន្ន នៅសប្តាហ៍នេះ ចំណែក​កម្មវិធីប្រកួតចំនួន​៤​ទៀតរបស់សង្វៀន​បាយ័ន និងសង្វៀន​ CNC ក៏​ត្រូវបានផ្អាក ផងដែរ ប៉ុន្តែ​សង្វៀនឯក​ភ្នំ​ ខេត្តបាត់ដំបង ដែលបាន​ផ្អាកមួយ​រយៈពេលមក​​ហើយ​នោះ នឹង​ត្រូវ​បើ​កឱ្យដំណើរការប្រកួតជាថ្មី​វិញ នៅ​ថ្ងៃអាទិត្យ​នេះ។

    យោងតាមកម្មវិធីប្រកួត ដែល​ផ្តល់​ឱ្យ​ដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យ​ដឹងថា កម្មវិធីប្រកួតប្រដាល់ នៅចុងសប្តាហ៍ នា​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ​នេះ គឺ​មានត្រឹម​៥កម្មវិធី បូកនឹង​កម្មវិធីប្រកួតរបស់សង្វៀន​ឯក​ភ្នំ​ខេត្តបាត់ដំបង ដែលទើបបើកវិញ មានន័យថា បាត់កម្មវិធីប្រដាល់ចំនួន​៥ បើធៀបទៅនឹងការប្រកួតកាលពីសប្តាហ៍មុន។

    ជុំវិញការ​បិទកម្មវិធីប្រដាល់​នៅសង្វៀន​ថោន នឹង​កម្មវិធី​ចំនួន​៤​ទៀតរបស់​សង្វៀនបាយ័ន និង​សង្វៀន CNC នេះ ត្រូវបានមន្រ្តីរបស់សហព័ន្ធកីឡាប្រដាល់​គុនខ្មែរ និងអ្នកគ្រប់គ្រង នៅតាមសង្វៀន បានប្រាប់​ថា ដោយសារតែ​កម្មវិធីប្រដាល់​ទាំង​នោះ សុទ្ធតែ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ស្រាបៀរ ឬគ្រឿងស្រវឹង ហេតុនេះ​វាជាប់ទៅនឹង​បម្រាម ដែល​ត្រូវបានហាម មិន​ឱ្យមានការ​ផ្សាយពាណិជ្ជកម្មផ្សេងៗ ទាក់ទងនឹងគ្រឿងស្រវឹងចំនួន​២សប្តាហ៍។

    លោក​ និន ​វ៉ាន់​ដា ​អ្នក​កាន់​កម្ម​វិធី​ប្រ​ដាល់​ប្រចាំ​សហព័ន្ធកីឡា​​គុន​ខ្មែរ ​បាន​​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​​​ថា​៖«​ពិត​ជា​មាន​ការ​ផ្អាក​ការ​ប្រ​កួត​ ចំនួន​២​សប្តាហ៍​ ចំ​ពោះ​សង្វៀន​ប្រដាល់​ណា​ ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ផលិត​ផល​ជា​គ្រឿង​ស្រ​វឹង ​ដូច​ជា​ស្រា ​និង​ស្រា​បៀរ​ជា​ដើម​ ព្រោះ​ជាប់​​បម្រាម ប៉ុន្តែ​ចំពោះ​​​កម្ម​វិធី​ប្រ​កួត ដែល​មាន​​ឧបត្ថម្ភ​ការ​ប្រ​កួត​ផ្សាយ​ផ្ទាល់​ ក្រៅ​ពី​គ្រឿង​ស្រវឹង ​នៅ​តែ​បន្ត​ការ​ប្រ​កួត បាន​ជា​ធម្មតា»​។​

    តាមកម្ម​វិធីប្រកួត នៅសប្តាហ៍នេះ គឺ​សង្វៀនបាយ័ន បានផ្អាកកម្មវិធីប្រកួត នៅ​ថ្ងៃសុក្រ ដែល​ប្រកួតពីម៉ោង​យប់ម៉ោង​៧ ដល់ម៉ោង ៩:៣០ និងកម្មវិធីប្រកួតឧបត្ថម្ភបដោយ​ស្រា Super Whisky នៅ​ល្ងាច​ថ្ងៃសៅរ៍។ ចំណែក​៣កម្មវិធី ដែលនៅបន្តការ​ប្រកួតបាន គឺ​​កម្មវិធីប្រកួត​ឧបត្ថម្ភ​ដោយ Champion (នៅព្រឹក​ថ្ងៃសៅរ៍ ពីម៉ោង​៨ ដល់​ម៉ោង​១០) កម្ម​វិធី​របស់ភេសជ្ជៈ WURKS (នៅយប់ថ្ងៃសៅរ៍ ពីម៉ោង​៦ ដល់ម៉ោង​៨) និង​កម្ម​វិធី​របស់ភេសជ្ជៈ CARABAO នៅថ្ងៃអាទិត្យ ពីម៉ោង​៦ ដល់​ម៉ោង​៨យប់។

    ចំណែក​សង្វៀន CNC នៅសល់ការប្រកួតកម្ម​វិធី​ភេសជ្ជៈ​ខារ៉ាប៉ាវ នៅ​ថ្ងៃអាទិត្យ ពីម៉ោង​២ ដល់​ម៉ោង​៤:៣០ រសៀល និងកម្ម​វិធី​អ្នកតស៊ូ​គុនខ្មែរ​ នៅ​ថ្ងៃសៅរ៍​ ពីម៉ោង​ ៥:៥០ ដល់​យប់​ម៉ោង៨ ហើយបានផ្អាក់​កម្មវិធីគុនខ្មែរស្រាបៀរ​ម៉ាទ្រីដ ដែលប្រកួតពី​ម៉ោង​១១ ដល់ម៉ោង​១:៣០ នា​ថ្ងៃអាទិត្យ និងកម្មវិធីអាឡិចហងហ្សង់​ ដែន​ដីប្រយុទ្ធគុនខ្មែរ ដែលធ្លាប់ប្រកួតពីរសៀល​ម៉ោង ២ ដល់ម៉ោង​៥។

    ចំពោះ​​សង្វៀនឯក​ភ្នំ​ខេត្តបាត់ដំបង ដែល​ទើបបើក​ប្រកួតវិញ នៅ​ថ្ងៃអាទិត្យ ពី​ម៉ោង​៨ ដល់​ម៉ោង​១០​យប់​ ហើយមានការ​ផ្សាយ​បន្តផ្ទាល់​​តាមទូរទស្សន៍បាយ័ន ​នោះ ទទួល​បានការ​ឧបត្ថម្ភ​ពី​​រ៉េដអាន៕​

  • Loading...
  • Recent Posts