• លោក Tuchel ត្រៀមរួចរាល់ដើម្បីប្រយុទ្ធ ក្រោយ Chelsea ជួបការខកចិត្ត (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 3 months ago 953 Views

    បរទេស៖ លោក Thomas Tuchel បាន​និយាយ​ថា Chelsea នឹង​ត្រូវ​ប្រឈមមុខ​នឹង «ការ​ប្រយុទ្ធ​ដ៏ធំ» ដើម្បី​​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​៤​នៃក្រប​ខ័ណ្ឌ Premier League ក្រោយពី​​ការរង​បរា​ជ័យ​របស់​ពួក​គេ​ក្នុង​លទ្ធ​ផល ១-០ ក្រោមស្នា​ដៃក្រុម Arsenal កាលពីថ្ងៃពុធ​។

    Thomas Tuchel 'angry' as Chelsea defeat blows top-four race wide open ahead of Man Utd vs Liverpool - Eurosport

    ក្រុម​របស់​លោក Tuchel បានខ្ជះ​ខ្ជាយ​ឱកាស​​ក្នុងការ​ឡើង​ឈរ​ពី​លើ​ក្រុម Leicester City ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ខណៈ​ដែល​កីឡាករ Emile Smith Rowe បាន​រកគ្រាប់​បាល់​ឈ្នះ​នៅ​តង់​ទី​១ នា​កីឡដ្ឋាន Stamford Bridge​។ ខ្សែ​បម្រើ Smith Rowe បានដណ្តើម​យ​ក​ប្រៀប​ពីការ​​បញ្ជូន​បាល់​ថយក្រោយ​របស់ Jorginho ដើម្បី​ធ្វើ​ឲ្យ​​លោក Tuchel រំពឹង​ទុក​ពីការ​ប្រកួត​ដ៏​តាន​តឹង​នៅក្នុងការ​ប្រជែង​ដើម្បី​ឈ្នះកៅអី​ទៅលេងក្នុងក្រប​ខ័ណ្ឌ Champions League នៅរដូវ​កាល​ក្រោយ​។ ក្រុមឈរលេខ​៤ Chelsea កំពុង​តែ​នាំមុខ​៦ពិន្ទុ​លើ​ក្រុម​ឈរលេខ​៥ West Ham ដែលនៅ​សល់​១​ប្រកួត​ក្នុង​ដៃ និង​៧ពិន្ទុ​លើ​​ក្រុម​ឈរលេខ​៦ Liverpool ដែល​នៅ​សល់​២​ប្រកួតក្នុង​ដៃ​។

    Chelsea នៅ​សល់​ការ​ប្រកួត​២លើក​ទៀតក្នុងក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ដោយពួក​គេ​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Leicester និង Aston Villa ហើយ​លោក Tuchel​ បាន​ឲ្យដឹងថា៖ «វា​តែង​តែ​ជា​ការ​ប្រជែង​ដ៏​ធំ​មួយ​។ ខ្ញុំមិន​ដែលមាន​អារម្មណ៍​ធូរ​ស្រាលឡើយ​។ ប្រសិន​បើ​កីឡាករ​ណា​ម្នាក់​មានអារម្មណ៍​ធូរ​ស្រាលនៅ​ថ្ងៃនេះ វា​គឺ​ជា​មេរៀនចុងក្រោយ​ដែលត្រូវរៀន​»​៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts