• Banner Banner Banner Banner Banner Banner
  • Ronaldo និងលោក Pirlo នឹងមិនចាកចេញទេ ទោះបីជា Juventus ធ្លាក់ទៅកាន់ Europa League ក៏ដោយ
    បាល់ទាត់អន្តរជាតិ 1 year ago 569 Views

    បរទេស៖ អនុប្រធានក្លិប Juventus លោក Pavel Nedved បានច្រានចោលពត៌មានពីការការចាកចេញរបស់គ្រូបង្វឹក Andrea Pirlo និងខ្សែប្រយុទ្ធស្លាបឆ្នើម Cristiano Ronaldo នៅរដូវក្តៅនេះ​ទោះបីក្លឹបប្រឈមនិងការខកខានឪកាសមិនបាន​ចូលរួម​ប្រកួត​​ពាន​រង្វាន់ Champions League យ៉ាងណាក៏ដោយ។ វីរបុរស និងជាសមាជិក​ក្រុម​ប្រឹក្សាភិបាលរបស់ក្លឹបកាលពីឆ្នាំ ២០១០ លោក Nedved បានបញ្ជាក់​ប្រាប់ថា “លោក Pirlo និង Ronaldo នឹងបន្តស្នាក់​នៅជា​មួយយើងដោយមិនគិតថាក្លឹបបញ្ចប់ចំណាត់ថ្នាក់ TOP 4 ឬអត់នោះទេ”។

    Ronaldo is the first to Juventus training and last to leave - Pirlo |  Goal.com

    ក្រោយបាត់បង់តំណែងជើងឯក Serie A ទៅគូប្រជែង Inter Milan ក្រុមបានបន្តបរាជ័យក្នុងលទ្ធផល ៣ទល់និង០ ជាមួយ​ AC Milan កាលពីចុងសប្តាហ៍មុនហើយលទ្ធផលនោះបាន ធ្វើឲ្យពួកគេធ្លាក់ដល់លេខរៀងទី៥ ៥ខណៈ Napoli បានជំនួស​តំណែងពួកគេដោយឈរនៅលេខរៀងទី៤។ សម្រាប់ Ronaldo ទៅះបីជាមានវ័យឈានចូល៣៦ឆ្នាំប៉ុន្តសម្រាប់រដូវកាលនេះនៅតែបង្ហាញទម្រង់លេងបានល្អបំផុតដោយ​រកបានគ្រាប់បាល់ច្រើនជាងគេ ​(Top​ Scorer) ២៧ដង នៅលើកំពូលតារាង។

    Manchester United news: Juventus legend Pavel Nedved reveals he rejected  chance to join Red Devils

    ទោះយ៉ាងណប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់នៅតែមានបំណងចង់លេងនៅក្របខ័ណ្ឌ Champions League ខណៈ Juventus ពីឆ្នាំ ២០១០-១១ ។​ Juventus នឹងត្រូវប្រឈមមុខជាមួយ Sassuolo, Bologna និងម្ចាស់ជើងឯក Inter Milan ក្នុងការប្រកួតលីកកំពូល Serie A បីលើកចុងក្រោយរបស់ពួកគេដើម្បីដណ្តើមកៅអីទៅលេងនៅពានរង្វាន់ទ្វីបអឺរ៉ុបមកវិញ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts