• អ្នកគាំទ្រ Man City ប្រមូលផ្តុំគ្នាដើម្បីអបអរការឈ្នះពាន ក្រោយ Man Utd ចាញ់
    បាល់ទាត់អន្តរជាតិ 3 months ago 830 Views

    បរទេស៖ អ្នក​គាំទ្រ​ដ៏​ច្រើនរបស់ក្លិប Manchester City បាន​ប្រមូល​ផ្តុំ​គ្នា​នៅខាង​ក្រៅ​កីឡដ្ឋាន Etihad ដើម្បី​អប​អរ​ការ​ឈ្នះ​ពាន Premier League របស់ក្រុមខ្លួន ក្រោយពីក្រុម Manchester United បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-១ ក្រោមស្នា​ដៃក្រុម Leicester កាលពីថ្ងៃ​អង្គារ​។ អ្នក​គាំទ្រ​របស់ Man City ជាច្រើន បាន​បង្ហាញខ្លួន​ក្បែរកីឡដ្ឋាន Etihad ដើម្បី​ចាប់​ផ្តើម​អប​អរ​ការ​ឈ្នះពាន ក្រោយពី​បាន​ឃើញ​លទ្ធផល​ពី​ការ​ប្រកួត​ក្នុង​ទីក្រុង  Manchester នាកីឡដ្ឋាន Old Trafford​។

    Manchester City crowned Premier League champions after Manchester United  lose to Leicester City | UK News | Digitpatrox

    ក្រុមរបស់​លោក Pep Guardiola បាន​ឈ្នះ​ពាន Premier League ជាលើក​ទី​៣​របស់​ខ្លួន ក្នុង​រយៈពេល​៤​រដូវ​កាល​នេះ ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​៣លើក​ទៀត​។ អ្នក​គាំទ្រ​មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​​ចូល​ទស្ស​នា​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ដោយ​ផ្ទាល់ឡើយ ដោយ​សារ​តែ​ការ​រិត​ត្បិត​ជុំវិញការ​ឆ្លង​របស់​វីរុស​កូរ៉ូ​ណា ខណៈ​ដែល​សេចក្តីសម្រេច​នេះ នឹង​ត្រូវផ្លាស់ប្តូរ​នៅ​សប្តាហ៍​ក្រោយ ពោលគឺ​ចំពេល​​ដែលអ្នក​គាំទ្រ​ចំនួន​១០០០០​នាក់របស់ Man City ​អាចមើល​ឃើញ​ពីការ​លើកពាន​របស់​ក្រុម​ខ្លួន​ពេល​ប្រកួត​​លើ​ទឹកដីខ្លួន​ឯង​ជា​មួយនឹងក្រុម Everton នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា​។

    Twitter reacts as Manchester City are confirmed as Premier League champions

    ប៉ុន្តែ ស្រប​ពេលជាមួយគ្នា​នេះ Man City ជឿជាក់​ថា នឹង​អាច​ដង្ហែរ​ពាន​តាម​ដង​វិថី​នានា ជុំ​វិញ​​កីឡដ្ឋាន Etihad ដើម្បី​អប​អរ​​កការ​ឈ្នះ​ពាន​របស់ខ្លួន​៕

     

    ប្រភព​ព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts