• ស្តេចប្រដាល់គុនចម្រុះមីយ៉ាន់ម៉ា និយាយការពារកីឡាករប្រដាល់ដែលក្រុមយោធាឃាត់ខ្លួន
    ប្រដាល់អន្តរជាតិ 1 month ago 207 Views

    បរទេស៖ តារាឆ្នើមក្បាច់​គុន​ចម្រុះ Aung La N Sang របស់​មី​យ៉ាន់​ម៉ា ដែលត្រូវ​បានគេផ្តល់​រហស្ស​នាម​ថា «ពស់​ថ្លាន់ភូមា» បាននិយាយ​គាំទ្រ​កីឡាករ​គុន​ចម្រុះម្នាក់​ដែល​​​បាន​រង​របួស ក្នុង​គ្រោះថ្នាក់​ផ្ទុះ​គ្រាប់​ នៅ​ប្រទេសកំណើត​របស់​ខ្លួន​​កំពុង​​រង​ការ​ធ្វើ​រដ្ឋប្រហារ​​។

    មីយ៉ាន់​ម៉ា បាន​ស្ថិតក្នុង​ភាព​ជ្រួល​ច្របល់ ចាប់​តាំងពីថ្ងៃ​ទី​១ ខែកុម្ភៈ នៅពេល​ដែល​ក្រុម​យោ​ធា បាន​ទម្លាក់​មេដឹកនាំ​លោក​ស្រី Aung San Suu Kyi ពីអំណាច ដែលនាំ​ឲ្យ​មាន​​ការ​​តវ៉ា​​យ៉ាង​ខ្លាំងក្លា​ទូទាំង​ប្រទេស ដើម្បី​​ទាម​ទារ​ឲ្យ​វិល​ទៅកាន់ប្រជា​ធិបតេយ្យ​វិញ​។ ក្រុម​អ្នក​តវ៉ា​ជាច្រើន ធ្វើ​ការ​តវ៉ា​តាម​ដង​វិថី​នានា ជារៀង​រាល់​ថ្ងៃ ខណៈ​ដែល​មន្ត្រី​ស៊ីវិល បាន​ធ្វើ​ពហិការ​ពីការ​ងារ​របស់ខ្លួន ដែល​បានធ្វើឲ្យ​​ការ​ងារ​ក្នុង​ជួរ​រដ្ឋា​ភិបាល​ក្រឡាប់​ចក្រ ហើយ​ក្រុម​យោ​ធា បាន​ចាប់ផ្តើម​ស្តីបន្ទោស​ការ​បំផ្ទុះគ្រាប់​បែក​ជា​បន្តបន្ទាប់​ទូ​ទាំង​ប្រភេទ ទៅលើ​ «ក្រុម​បង្ករ​ចលាចល»​។

    Myanmar

    ការផ្ទុះ​គ្រាប់​បែក​នៅ​ក្លិប​កីឡា​មួយក្នុង​ទីក្រុង​យ៉ាំង​ហ្គោន​កាលពី​សប្តាហ៍​មុន បាន​ធ្វើ​ឲ្យ​កីឡាករគុន​ចម្រុះ Phoe Thaw រង​របួស ខណៈ​ដែល​បណ្តាញ​សារ​ព័ត៌​មាន​របស់​រដ្ឋ បាន​បន្ទោស​ការ​ផ្ទុះ​នេះលើ​កីឡាករ​រូបនេះ​តែម្តង និងបាន​ចេញផ្សាយ​ថា រូប​គេ​ត្រូវ​បាន​ឃាត់​ខ្លួន​ហើយ​។ Aung La ដែល​ជា​អតីត​ម្ចាស់​ខ្សែក្រវាត់ទម្ងន់ធ្ងន់ក្នុង ONE Championship នោះ បាន​សរសេរនៅលើ​បណ្តាញសង្គម Instagram ថា៖ «ចាប់​តាំងពីខ្ញុំ​បាន​ស្គាល់​រូបគេ គេ​ជា​មនុស្ស​ល្អ និងមានចិត្ត​ល្អ​ផង​ដែរ​។ សូម​កុំ​ព្យា​យាម​ចែក​ចាយ​ព័ត៌មានមិនពិត និង​ការ​ស្អប់​»​៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts