• Fulham ត្រូវបានកាត់ចេញពី Premier League ក្រោយចាញ់ Burnley ​(មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 3 months ago 381 Views

    បរទេស៖​ Fulham ត្រូវ​បានកាត់​ចេញពីក្រប​ខ័ណ្ឌ Premier League ក្រោយពី​បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-០ លើ​ទឹក​ដីខ្លួន​ឯង​ក្រោមស្នា​ដៃក្រុម Burnley កាលពីថ្ងៃ​ចន្ទ ប៉ុន្តែ ជ័យ​ជម្នះ​នេះ បាន​ជួយ​​ឲ្យ​ក្រុម​ភ្ញៀវ​រក្សា​វត្តមានក្នុងក្របខ័ណ្ឌ​កំពូល​នៅ​​រដូវ​កាល​ក្រោយ​។

    លទ្ធផល​នេះ មានន័យ​ថា ក្រុម Fulham នឹង​ចូលរួម​ជាមួយនឹងក្រុម West Bromwich Albion និង​ Sheffield United ក្នុងក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​២ Championship នៅ​រដូវ​កាលក្រោយ​។ ក្រុម​របស់​លោក Scott Parker ត្រូវ​តែ​គេច​ឲ្យផុត​ពីការ​រង​បរា​ជ័យកាលពីថ្ងៃចន្ទ ដើម្បីរក្សា​ក្តី​សង្ឃឹម​ដ៏​ស្តួច​ស្តើង​របស់​ខ្លួន ក្នុង​ការ​គេច​ផុត​ពីការ​ធ្លាក់​ចេញ​​។ ប៉ុន្តែ ក្តី​សង្ឃឹម​ទាំងនោះ ត្រូវ​បាន​បញ្ចប់ ដោយ​សារ​តែ​​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីពី​កីឡាករ Ashley Westwood និង Chris Wood របស់ Burnley​។

    លោក Parker អ្នក​ចាត់​ការ​ទូទៅ​របស់ Fulham បានឆ្លើយ​តប​ទៅនឹង​ការ​បរា​ជ័យ​ក្នុងលទ្ធផល ២-០ ក្រោមស្នា​ដៃក្រុម Chelsea តាម​រយៈ​ការ​កោះហៅ​​កីឡាករ Aleksandar Mitrovic និង Kenny Tete ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​ទាំង​១១​នាក់​ដំបូង​របស់​លោក​។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​ លោក Sean Dyche គ្រូបង្វឹក Burnley មិន​បាន​​ផ្លាស់ប្តូរ​ក្រុម​ដែល​បាន​រង​បរា​ជ័យក្នុងលទ្ធផល ២-១ ​ក្រោមស្នា​ដៃក្រុម West Ham លើ​ទឹកដីខ្លួន​ឯង កាលពីសប្តាហ៍​មុន​ឡើយ​៕

    ប្រភព​ព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts