• Man Utd ពន្យាពេលការលើកពានរបស់​ Man City ក្រោយវាយបកលើ Aston Villa (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 3 months ago 2255 Views

    បរទេស៖ ក្លឹប Manchester United បានបង្អាក់ការលើកពានរង្វាន់ Premier League របស់ក្លឹប Manchester City ក្រោយពីវាយបកយកឈ្នះលើ Aston Villa ដោយលទ្ធផល៣ទល់នឹង១។

    ក្លឹប Aston Villa បានធ្វើការនាំមុខក្រុម Man Utd មុនដោយកីឡាករ Bertrand Traore ធ្វើការទាត់បញ្ចូលទីបានល្អ។ ក្លឹប Man Utd ត្រូវរង់ចាំរហូតដល់វគ្គទី២ទើបខ្សែបម្រើឆ្នើម Bruno Fernandes ធ្វើការទាត់បញ្ចូលទីតាមស្មើដោយបាល់ពិន័យ១១ម៉េត្រ មុននឹង Mason Greenwood និង Edinson Cavani រកបានម្នាក់មួយគ្រាប់ទៀតជាគ្រាប់ជ័យជម្នះ។

    ក្រុមរបស់លោក Solskjaer បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ២នៃតារាង Premier League ដោយតាមពីក្រោយក្រុមកំពូលតារាង Man City ដល់ទៅ១០ពិន្ទុឯណោះ។ គួរបញ្ជាក់ផងដែលថាក្រុម Man Utd គឺមានពេលសម្រាកត្រឹមតែ៤៨ម៉ោងប៉ុណ្ណោះ ដើម្បីត្រៀមការប្រកួតទល់នឹងក្រុម Leicester City ម្តងទៀត៕

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts