• Man Utd ត្រៀមលើកទឹកចិត្តដោយតម្លៃប្រាក់ខែទ្វេដងអោយកីឡាករឆ្នើមម្នាក់
    បាល់ទាត់អន្តរជាតិ 1 month ago 3873 Views

    បរទេស៖ Bruno Fernandes  ត្រៀមទទួលបានទឹកប្រាក់ឧបត្ថម្ភលើកទឹកចិត្តបន្ថែមទ្វេរដងនៃប្រាក់ឈ្នួលបច្ចុប្បន្ន​ដល់ទៅ២០,០០០០​មឺន​ផោន​/១ សប្តាហ៏ បន្ទាប់ពីការប្រកួតផ្តាច់ព្រ័ត្រ ពាន​រង្វាន់ Europa League ដើម្បីបន្តស្នាក់នៅ​ជាមួយក្រុមបិសាចក្រហម Man. Utd  បន្តទៀត ។

    Man Utd to DOUBLE Bruno Fernandes' wages after Europa League final with  club chiefs desperate to tie down top scorer

    ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់​រូបនេះ​ក៏នៅ​តែចង់ដឹងពី ផែនការនាពេលអនាគតរបស់ក្លឹបពីការចុះហត្ថលេខានាំយកកីឡាករ​ថ្មីបន្ថែម​ទៀត មករួមក្រុមនិងការបន្តរក្សាទំនាក់​ទំនង​ល្អជាមួយ Paul Pogba ស្របពេលកិច្ចសន្យារបស់កីឡាករអន្តរជាតិបារាំងរូបនេះ​នឹងផុ​ត​កំណត់​​នៅបញ្ចប់រដូវកាលក្រោយ ។ ក្លឹបនិងជួបចរចារជាមួយភ្នាក់ងាររបស់Fernandes ដើម្បីនិយាយពីការបន្តកិច្ចសន្យាថ្មីមុនពេលការប្រកួត ពានរង្វាន់ទ្វីបអឺរ៉ុបនិងចាប់ផ្តើមក្នុងខែមិថុនាខាងមុខផងដែរ។

    Bruno Fernandes of Manchester United celebrates after scoring their... News  Photo - Getty Images

    កីឡាករវ័យ២៦ឆ្នាំរូបនេះគឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ(Top Scorer) សម្រាប់ក្រុមនៅរដូវកាលនេះ  ដោយស៊ុត​បញ្ចូល​ទី​បាន ២៦ គ្រាប់និង Assist ១៧ ដងក្នុងការបង្ហាញខ្លួនសរុបគ្រប់ក្របខណ្ឌប្រកួត ៥៣ ដងនិងបង្ហាញខ្លួនចូលលេង បានទៀង​ទាត់បំផុត Sporting Lisbon ក្នុងកិច្ចសន្យា ៥ ឆ្នាំកន្លះនៅខែមករាឆ្នាំ ២០២០ ក្នុងតម្លៃ ៥០,៨ លានផោន។។​​ Fernandes ក៏បានបង្ហាញ​ពីចេតនា​ចង់ឃើញក្លឹប ចុះហត្ថលេខានាំយកខ្សែការពារកណ្តាល​លំដាប់ពិភពលោកម្នាក់ទៀតមកចាប់ដៃគូ គ្នាជាមួយHarry Maguire និងពង្រឹង​តំបន់​ការពារអោយបានរឹងមាំបន្ថែមទៀតមុនរដូវកាលថ្មីនេះចាប់ផ្តើមផងដែរ៕

     

    ប្រភពព័ត៍មាន៖ The Sun

  • Loading...
  • Recent Posts