• Liverpool ផ្តួល Southampton ដើម្បីដាក់សម្ពាធប្រជែងតំណែង Top 4 ពី Leicester (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 1 month ago 1199 Views

    បរទេស៖ ខ្សែបម្រើ Thiago Alcantara បាននិយាយថាគ្រូបង្វឹក Jurgen Klopp នឹងបន្តដឹកនាំប្រយុទ្ធជាមួយទម្រង់លេងដ៏គួរ អោយកត់សម្គាល់មុនបញ្ចប់រដូវកាលដើម្បីសម្លឹងឪកាសចាប់យកកៅអីក្របខណ្ឌ Champions League នារដូវកាលថ្មី។

    ការលើកឡើងរបស់កីឡាករអន្តរជាតិអេស្បាញរូបនេះធ្វើឡើងក្រោយពីម្ចាស់ផ្ទះហង្សក្រហម Liverpool បានផ្តួល Southampton ក្នុងលទ្ធផល២ទល់និង០ ខណៈដែលខ្សែបម្រើអន្តរជាតិអេស្បាញខ្លួនងរកគ្រាប់បាល់ដំបូងអោយក្លឹប ក្រោយពី Sadio Mane តែតបញ្ចូលទីបើកឆាកនាំមុខគ្រាប់ដំបូងរួចមក។

    ជ័យជំនះសប្តាហ៏ទី៣៤នេះបានដាក់សម្ពាធទៅលើក្រុមលេខ ៤ Leicester City  ដែលបានចាញ់ក្រុម Newcastle United ក្នុងលទ្ធផល៤ទល់និង២ កាលពីថ្ងៃសុក្រ។មានន័យថាក្រុម Liverpool ដែលឈរនៅលេខរៀងទី៦មានគម្លាតត្រឹមតែ៦ពិន្ទុ  ខណៈគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Klopp បង្កើតបានកំនត់ត្រាជ័យជម្នះលើកទី ១០០ គ្រប់ក្របខណ្ឌប្រកួត ក្រោយ​ចូលមកដឹកនាំនៅកីឡាដ្ឋានAnfield កាលពីឆ្នាំ២០១៥៕

    ប្រភពព័ត៍មាន៖ BBC

  • Loading...
  • Recent Posts