• Lewandowski ធ្វើបាន Hat-trick ជួយ Bayern Munich គ្រងតំណែងជើងឯកជាលើកទី៩ (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 1 month ago 365 Views

    បរទេស៖ ទីបំផុត Bayern Munich បានគ្រងតំណែងជើងឯកលីកកំពូលអាឡឺម៉ង់សម្រាប់រដូវកាលទី ៩ ជាប់ៗគ្នាស្របពេលដែល ខ្សែប្រយុទ្ធឆ្នើម  Robert Lewandowski រកបាន៣គ្រាប់Hat-trick ជួយអោយក្រុមលោកHansi Flick ផ្តួលភ្ញៀវ  Monchengladbach ក្នុងលទ្ធផល ៦ទល់និង០ស​ម្រាប់ការប្រកួតសប្តាហ៏ទី៣២កាលពីថ្ងៃសៅរ៏ ។

    Bundesliga: le Bayern donne un coup d'éclat au titre national avec une victoire monstrueuse contre Mönchengladbach - DH Les Sports+

    ការពិតBayern Munich មានឪកាសលើកពានតាំងពីសប្តាហ៏ទី៣១មកម្លេះ ប៉ុន្តែដោយសារតែបរាជ័យនៅទឹកដីMainz ធ្វើអោយក្រុមBavaria ត្រូវពន្យាពេលមកដល់សប្តាហ៏នេះ ខណៈដែលក្រុម២លេខRB Leipzig បានចាញ់ Borussia Dortmundនៅសប្តាហ៏នេះ ផងដែរនោះ។ ជ័យជម្នះរបស់ Dortmund បានជួយឲ្យពួកគេឈរនៅចំណាត់ថ្នាក់លេខ ៤ ដើម្បីជំរុញក្តីសង្ឃឹមទៅលេងនៅ ក្របខ័ណ្ឌ Champions Leagueរដូវកាលក្រោយ ខណៈនៅសល់២ប្រកួតទៀតនិង បញ្ចប់រដូវកាលនេះ។

    Bayern Munich claim Bundesliga title for 9th consecutive season | theScore.com

    យ៉ាងណាមិញBayern Munich នៅសល់កីឡាករដែល១០នាក់បន្ទាប់​ពីកីឡា​ករបម្រុងវ័យ ១៨ ឆ្នាំ Tanguy Nianzou ត្រូវបានគេពិន័យកាតក្រហមបណ្តេញចេញនៅនាទីទី៧៥មុនបញ្ចប់ការប្រកួត ខណៈក្រុមភ្ញៀវមិនមានឪកាសវាយបកវិញ​ទាល់តែសោះ​។វាជាឪកាសចុងក្រោយសម្រាប់លោកFlick ផងដែរក្នុងការលើកពានជាមួយក្លឹប ក្រោយពីBayern Munich និងនាំយកគ្រូបង្វឹក Julian Nagelsmann ពីក្លឹប RB Leipzig មកបន្តតំណែងជាមួយពួ​កគេក្នុងកិច្ចសន្យា ៥ ឆ្នាំនៅ​ពេលបញ្ច​ប់​រដូវកាលនេះ៕

    ប្រភពព័ត៍មាន៖ BBC

  • Loading...
  • Recent Posts