• Evans អវត្តមានមុនការប្រកួតចាប់ផ្តើមខណៈ Leicester ចាញ់ Newcastle ក្នុងទឹកដី (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 1 month ago 427 Views

    បរទេស៖ ក្រុមកញ្ជ្រោងខៀវ Leicester City បានរងនូវការខកចិត្តនៅសប្តាហ៏ទី ៣៥ ដោយចាញ់ក្រុមភ្ញៀវ Newcastle ក្នុងលទ្ធផល ៤ទល់និង២ ខណៈខ្សែការពារឆ្នើម Jonny Evans ត្រូវបានដកចេញមុនការប្រកួតចាប់ផ្តើមកាលពីរាត្រីថ្ងៃសុក្រម្សិលមិញនេះ ។​ការពិត​អតីត​ខ្សែ​ការពារMan.Utd សញ្ជាតិអៀរឡង់ខាងជើងមានឈ្មោះចូលលេងសម្រាប់ជម្រើស ១១ នាក់ដំបូងរបស់ Brendan Rodgers សម្រាប់​ការ​ប្រកួត Premier League សប្តាហីទី៣៤នេះ​ប៉ុន្តែទីបំផុតរូបគេមិនមានវត្តមានដចូលលេង​នោះទេមុន​ការ​ប្រកួតចាប់ផ្តើមដោយសារ​របួស​កែងជើង៕

    Leicester City dealt top-four blow as Newcastle United hit four at King  Power - Eurosport

    ទោះបីEvans ត្រូវបានជំនួសដោយកីឡាករ Marc Albrighton ប៉ុន្តែកីឡាករវ័យ បានបង្ហាញខ្លួនចូលលេងអោយLeicester សម្រាប់ ការ​ប្រកួតចំនួនប្រាំមួយលើកចុងក្រោយជាប់គ្នារហូតមក ។ក្រុមលោកBrendon Roger ត្រៀមធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រFA Cup ជាមួយ Chelsea នៅថ្ងៃសៅរ៏ទី១៥ឧសភាសប្តាហ៏ក្រោយ និង​ជាមួយ​ការព្យាយាមរក្សាចំណាត់ថ្នាក់កំពូលតារាង Top៤ ដើម្បីមាន​កៅ​អី​​លេង​នៅ Champions League ជាលើកទី ២ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

    Leicester City vs Newcastle United, Premier League: live score and latest  updates - Tripale

    បរាជ័យកាលពីថ្ងៃសុក្រប៉ុន្តែLeicester នាំមុខក្រុមលេខ៥WestHam ចំនួន ៥ ពិន្ទុ ខណៈក្រុមលោកDavid Moyes មានកា​រ​ប្រកួត ៤ដងទៀតនៅក្នុងដៃ៕

    ប្រភពព័ត៍មាន៖ Daily Mail

  • Loading...
  • Recent Posts