• ក្រុមម៉ូតូទឹក ហ្វឹកហាត់នៅក្រៅប្រទេស ពេញជាងគេ ប៉ុន្តែនៅតែមិនទាន់មានឱកាស បានប្រកួតស៊ីហ្គេម
    កីឡាផ្សេងៗ 1 month ago 84 Views

    នៅក្នុងចំណោមប្រភេទកីឡាទាំង​៨ ដែល​ក្រសួងអប់រំ យុវជន និងកីឡាបាន​អនុញ្ញាត​ឱ្យមានការ​ហ្វឹកហាត់នៅក្រៅប្រទេស​ នៅ​ឆ្នាំ​២០២១នេះ គឺ​មាន​តែ ម៉ូតូទឹក មួយទេ ដែលបាន​ចេញ​ទៅ​ហ្វឹកហាត់ នៅក្រៅ​ប្រទេស​ទាំងក្រុម ខណៈប្រភេទកីឡា​ចំនួន៧ទៀត គឺ​មានប្រភេទកីឡាខ្លះ មាន​អត្តពលិកហ្វឹក​ហាត់ នៅក្រៅប្រទេស ត្រឹម​១ ឬ​២នាក់។

    យោងតាម​លិខិតឧទ្ទេសនាមរបស់ក្រសួងអប់រំ យុវជន និង​កីឡា គឺកីឡាករ​ទាំង​៧នាក់របស់ក្រុមម៉ូតូទឹក រួមទាំង​គ្រូ​បង្វឹក​២នាក់ សុទ្ធតែ​កំពុង​ហ្វឹកហាត់ នៅ​ទីក្រុងប៉ាតាយ៉ា ប្រទេស​ថៃ ទាំងអស់គ្នា ដោយការ​ហ្វឹកហាត់​នៅក្រៅប្រទេស​នេះ មាន​រយៈពេល៨ខែ ក្រោមការ​ចំណាយ​របស់​ ក្រសួអប់រំ គឺ​ចាប់គិតពីថ្ងៃទី១មេសា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា។

    សម្រាប់​បេក្ខភាព​ទាំង​៧នាក់ ដែលកំពុងហាត់នៅប្រទេស​ថៃ​នោះ ក៏មាន​វត្តមានវីរកីឡាករ សាលី អ៊ូមើត ដែលបាន​ឈ្នះមេដាយមាស១ និងសំរឹទ្ធ​១ ពីការ​ប្រកួតកីឡា​អាស៊ី ឱ្យកម្ពុជា ផងដែរ​ដែរ ខណៈ​៦នាក់​ទៀត មានកីឡាករ ម៉ីន មូសស្តាន, ម៉ីន អូស្មាន់, សាលី ហ្វីលីន, ទីន ហូសេន, កែ វ៉ាន់ស៊ីដែន, ទៀត សាលេះ ចំណែកគ្រូបង្វឹកទាំង២ មានគ្រូ​ធំលោក Phuttha Wongsa Phichet និង​គ្រូជនួយ លោក អែល ហូសាន់។

    ​យ៉ាងណាក៏ដោយ ក្រុមម៉ូតូទឹកកម្ពុជា នៅតែមិនទាន់មានឱកាស បានទៅ​ប្រកួតតំណាងឱ្យ​ជាតិ នៅ​ក្នុងការ​ប្រកួតស៊ីហ្គេម ព្រោះការ​ប្រកួតស៊ីហ្គេម លើកទី​៣១ ចុងឆ្នាំ​២០២១​នេះ ម្ចាស់​ផ្ទះ វៀតណាម មិនបាន​ដាក់​ប្រភេទ​កីឡា​ម៉ូតូទឹក ឱ្យ​ចូល​រួមនោះទេ។

    តែ​ទោះបីជា​យ៉ាងណា ការ​សម្រេចបញ្ជូន​ក្រុមម៉ូតូទឹក ឱ្យ​ទៅ​ហ្វឹកហាត់ នៅក្រៅប្រទេសនេះ វាស្ថិតនៅក្នុងផែនការ​យុទ្ធសាស្រ្តរយៈពេលវែង​របស់ គណៈកម្មាធិការជាតិ​រៀបចំការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើកទី​៣២ ឆ្នាំ​២០២៣ និងក្រសួងអប់រំ យុវជន និងកីឡា ព្រោះ​ ម៉ូតូទឹក បាន​ស្ថិតនៅក្នុងប្រភេទកីឡា​អាទិភាព ដែលអាចនឹង​ឈ្នះមេដាយមាស​ឱ្យកម្ពុជា នៅ​ស៊ីហ្គេម ឆ្នាំ​២០២៣៕

  • Loading...
  • Recent Posts