• លោក វ៉ាត់ ចំរើន ក្រើនរំឭកដល់អ្នកពាក់ព័ន្ធនឹង CAMSOC ឱ្យរួមគ្នាធ្វើ ខណៈស៊ីហ្គេម ២០២៣ នៅសល់ពេលត្រឹម២ឆ្នាំ
    កីឡាផ្សេងៗ 1 month ago 96 Views

    មន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិរៀបចំការ​ប្រកួតកីឡា​អាស៊ីអាគ្នេយ៍ លើកទី​៣២ ឆ្នាំ​២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បាន​ធ្វើការ​ក្រើន​រំឭកឱ្យ​អ្នកពាក់ព័ន្ធ​នឹង CAMSOC ទាំងអស់ ត្រូវសាមគ្គី​គ្នាឱ្យបានរឹងមាំ ដើម្បីជម្នះ​នូវឧបសគ្គទាំង​ឡាយ ដើម្បីឈាន​ទៅ​ទទួលបានជោគ​ជ័យ ស​ម្រាប់ការ​ធ្វើ​ម្ចាស់ផ្ទះ ជា​ប្រវត្តិសាស្រ្តនេះ ខណៈ​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ​២០២៣​នេះ នៅសល់​ពេលត្រឹម​២ឆ្នាំ​ទៀត​នោះ។

    លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ថ្ងៃទី​៥ ខែឧសភា​នេះ ជា​ខួប​រាប់ថយក្រោយ២ឆ្នាំ​ពេញ នៃការឆ្ពោះទោះម្ចាស់ផ្ទះ​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​គ្រប់គ្នា​ត្រូវតែ​រួមគ្នា​ធ្វើ និងទទួល​ខុស​ត្រូវ។«ថ្ងៃទី៥ ឧសភា ២០២១ ដល់ថ្ងៃទី៥ ឧសភា ២០២៣ គឺជាខួបរាប់ថយក្រោយ ២ឆ្នាំពេញ នៃព្រឹត្តិការណ៍កីឡា SEA GAMES-ASEAN PARA GAMES 2023 ។ ២ឆ្នាំ ជាពេលវេលាសេសសល់ សម្រាប់ CAMSOC រួមចិត្ត រួមគិត រួមធ្វើ រួមទទួលខុសត្រូវ»។

    ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បាន​ក្រើន​រំឭក​ទៀត​ថា៖​ «ខួប ២ឆ្នាំនេះ គឺជាពេលវេលាក្រើនរំឭក និងជាពេលវេលាស្ថិតក្នុង Game Operation Time មានន័យថា ក្នុងដំណាក់កាលនៃការរៀបចំហ្គេម ចឹងស្នើសុំឲ្យក្រុមការងារបច្ចេកទេស ក្រុមការងារជំនាញទាំងអស់សាមគ្គីភាពគ្នាឲ្យបានរឹងមាំ ដើម្បីជម្នះនូវឧបសគ្គទាំងឡាយ»

    អ្នកជំនាញផ្នែកកីឡា​របស់កម្ពុជា​រូបនេះ បានបញ្ជាក់​​ប្រាប់ប្រព័ន្ធ​ផ្សាយ​បន្ថែមទៀត​ថា «រយៈពេល ២ឆ្នាំ គឺជាពេលវេលាត្រូវធ្វើសុក្រឹតភាព ត្រូវធ្វើវិធានការនៃការហ្វឹកហាត់ពិសេស ព្រោះរយៈពេលនេះ គឺជារយៈពេលដ៏ខ្លី សម្រាប់កសាងគុណភាពនៃគុណផលកីឡា ចឹងសូមឱ្យទទួលបាននូវស្មារតីថ្មី ធ្វើឱ្យ​វិបត្តិកូវីដ១៩ ក្លាយទៅជាអាវុធដ៏មុតស្រួចរបស់កីឡាករ កីឡាការិនី ដោយ​ប្រែក្លាយពីគ្រោះឱ្យ​ទៅជាឱកាស ឆ្ពោះទៅមុខយ៉ាងស្វាហាប់ ដើម្បីឱ្យ​ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្លាយជាព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្ដ្រដ៏អស្ចារ្យ ដ៏ទាក់ទាញប្រកបដោយកិត្តិយសជាតិដ៏មហាល សម្រាប់តកូនចៅតរៀងទៅ»

    ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំនៅកម្ពុជា ត្រូវបាន​កំណត់ថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា និងបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនកម្ពុជាបន្ដរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលគ្រោងប្រកួតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ខណៈព្រឹត្តិការណ៍កីឡាប្រចាំតំបន់ទាំងនេះ នឹងប្រារព្ធធ្វើឡើងក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្ដិភាព ឬ SPORTS LINE IN PEACE»

     

  • Loading...
  • Recent Posts