• ផែនការយកគ្រូរុស្ស៊ី មកបង្វឹកក្រុមកាយសម្ព័ន្ធ ហាក់ស្ថិតក្នុងភាពមន្ទិល ទោះអ្វីគ្រប់យ៉ាង បានត្រៀម\រួចរាល់
    កីឡាផ្សេងៗ 2 months ago 84 Views

    មន្រ្តីជំនាញ​របស់​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា ​បានព្រលយ​ឱ្យ​ដឹង​ថា ផែន​ការ​នាំ​យក​គ្រូជំនាញ​មក​ពី​ប្រទេសរុស្ស៊ី មក​​បង្វឹក​ដល់​ក្រុមអត្តពលិក ដើម្បី​ត្រៀម​ចេញ​ទៅកាន់ការ​ប្រកួតស៊ីហ្គេម លើកទី​៣១ ឆ្នាំ​២០២១ នៅចុងឆ្នាំនេះ កំពុងស្ថិតនៅ​ភាពមន្ទិល ថា អាច​នឹង​ធ្វើបានទៅតាម​កិច្ចសន្យា ឬ​យ៉ាង​ណា ខណៈ​ស្ថានភាពជំងឺកូវីដ​១៩ នៅតែ​មានការវាយលុក​ខ្លាំង​នោះ។

    អគ្គ​លេខាធិការ​សហព័ន្ធកីឡាកាយ​សម្ព័ន្ធ​កម្ពុជា​លោក​ ណយ​ ផាណា​ បាន​ឱ្យ​ដឹង​ថា សហព័ន្ធ បានជ្រើស​រើស​អត្តពលិក​រួចហើយ សម្រាប់ត្រៀម​ទៅ​ចូល​រួមការប្រកួតស៊ីហ្គេម នៅចុង​ឆ្នាំ​២០២១​នេះ។ «ការ​ហ្វឹកហាត់​ត្រៀម​ស៊ីហ្គេម​ នៅ​ចុង​ឆ្នាំ២០២១​នេះ​ គឺ​​យើង​​បាន​ត្រៀម​រួច​ហើយ ​ដោយ​យើងនឹង​បញ្ជូន​កីឡាករ​ចំនួន​៤​នាក់ ​និងកីឡាការិនី​​​២នាក់​ ឱ្យ​ទៅ​ចូល​រួម ​ដោយ​​ក្នុង​នោះកីឡាករ​ជម្រើសជាតិ​ម្នាក់ ​នឹង​ត្រូវ​បញ្ជូន​ទៅ​ហ្វឹកហាត់​រយៈ​ពេល​វែង ​នៅ​ប្រ​ទេស​ចិន​ នា​ខែ​សីហា​ ខាង​មុខ​នេះ​ដែរ​»។

    យ៉ាង​ណា​ក៏ដោយ សម្រាប់ការ​ហ្វឹកហាត់​ក្នុងស្រុក ដែល​ក្រសួងអប់រំ យុវ​ជន និងកីឡា បាន​ឯក​ភាព ក្នុងការជួយ​គ្រូបង្វឹក​ជនជាតិរុស្ស៊ី មកបង្វឹក​បច្ចេក​ទេស ដល់​ក្រុមកាយសម្បត្តិ​នោះ ហាក់ស្ថិតនៅក្នុងភាពមន្ទិល​ថា នឹង​អាច​កើត​ឡើង ទៅតាមកាលកំណត់ឬ​យ៉ាងណា?

    ជុំវិញ​បញ្ហា​នេះ លោក ណយ ផាណា បានបញ្ជាក់​​ថា​៖ ​«សហព័ន្ធ​ ​បាន​ជួល​គ្រូ​បង្វឹក​ម្នាក់​មក​ពី​ប្រទេស​រុស្ស៊ី ​ដើម្បីជួយ​ជំរុញ និង​បង្វឹក​ផ្នែក​​​បច្ចេកទេស​ លើ​ផ្នែកកាយសម្ព័ន្ធ​​អាអេរ៉ូប៊ិក ​នៅក្នុងប្រទេស​កម្ពុជា​យើង ​ហើយ​តាម​ការ​គ្រោង​ទុក​ និង​កិច្ច​សន្យា គឺ​គ្រូបង្វឹក​រុស្ស៊ី​នេះ ​អាច​នឹងមកដល់​កម្ពុជា ​នាខែ​ក្រោយ​នេះ​​។

    «ប៉ុន្តែ​​រឿងនេះ វាអាច​នឹងដំណើរការ​ទៅ​​រលួន ឬ​យ៉ាងណា​នោះ គឺ​​វា​ស្រ័យទៅ​លើស្ថានភាព​ជាក់​ស្តែង ​ព្រោះ​​បច្ចុប្បន្ន បញ្ហាកូវីដ១៩ កំពុង​​វាយ​លុក​ខ្លាំង​ ហេតុនេះ​​ប្រ​សិនជា​​គាត់ (គ្រូរុស្ស៊ី) អាច​មកបាន​ យើង​នឹង​ទទួល ​តែ​​បើស្ថានភាព​តឹងតែង​ យើង​នឹង​ពន្យា​រពេល ​តាមការ​​ជាក់ស្តែង​»​។​

    យ៉ាងណា​ក៏ដោយ នៅក្នុងពេល​រាជរដ្ឋាភិបាល បានបិទខ្ទប់​រាជធានី​ភ្នំពេញ និងក្រុងតាខ្មែរ​ ដើម្បី​ទប់ស្កាត់ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩នេះ ក្រុម​កីឡាកាយ​សម្ព័ន្ធ ​ត្រូវបានដាក់​ឱ្យ​ហ្វឹក​ហាត់​ជាប់​ជាប្រចាំ​ តាម​អន​ឡាញ​ ប៉ុន្តែ​មិន​អាច​បាន​ល្អ​ ដូច​ការ​ប្រ​មូល​ផ្តុំ​នោះ​ឡើយ។ ចំណែក​ក្រុម​អត្តពលិកទាំង​៦នាក់ ដែល​​គ្រោងបញ្ជូនទៅចូល​រួមការ​ប្រកួតស៊ីហ្គេម ចុងឆ្នាំ​នេះ រួម​មានកីឡាករ ​វ៉ៃ ​សុភត្រា​, ​ជឿន ​ចាន់​បុរី​, ​ង៉ែត ​តុលា​, ​ហាក់ ​សុខ​ហ៊ ​​កីឡាការិនី​ យ៉ួង​ ថាន់​ណា​ និង​ ​ម៉ូ ​ស្រី​ពៅ៕

  • Loading...
  • Recent Posts